គួរឲ្យភ្ញាក់ផ្អើល! មហាក្សត្រថៃប្រកាសរៀបអភិសេកមុនថ្ងៃឡើងគ្រងរាជ្យ

  • 2019-05-02 02:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាក្សត្រ​ថៃ Maha Vajiralongkorn បាន​រៀប​អភិសេក​ជាមួយ​ម្ចាស់​ក្សត្រី Suthida រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពិធី​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​អង្គ។

ពិធី​រៀប​អភិសេក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ពុធ​ហើយ​ផ្សព្វផ្សាយ​គ្រប់​ប៉ុស្ដិ​ទូរទស្សន៍​ផង​ដែរ។ ម្ចាស់​ក្សត្រី​របស់​ព្រះ​អង្គ​ព្រះនាម Suthida Tidjai ដែល​ជា​អតីត​អ្នក​បម្រើការ​លើ​យន្ដហោះ​របស់ Thai Airways ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​កងអង្គរក្ស​របស់​ព្រះអង្គ Vajiralongkornកាល​ពី​ឆ្នាំ ២០១៤។ រហូត​មក​ដល់​ខែ​ធ្នូ​ឆ្នាំ ២០១៦ ម្ចាស់​ក្សត្រី Suthida ត្រូវ​បាន​តែង​តាំង​មេបញ្ជាការ​កងទ័ព​នៃ​រាជវង្ស​។ នៅ​ក្នុង​ពិធី​រៀប​អភិសេក​នេះ ក៏​មាន​ការ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ​ ចាន់អូចារ​ផង​ដែរ។

គួរ​ឲ្យ​បញ្ជាក់​ថា មហាក្សត្រ​ថៃ Vajiralongkorn ព្រះជន្ម ៦៦​វស្សា នឹង​ត្រូវ​ឡើង​គ្រងរាជ្យ​នៃ​ថ្ងៃ​ទី ៤​ខែ​ឧសភា​នេះ​ក្រោយ​ពេល​ដែល​បិតា​របស់​ព្រះអង្គ Bhumibol Adulyadej សោយ​ទិវង្គត​កាល​ពី​ខែ​តុលា​ឆ្នាំ ២០១៦៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ រ័ត្ន