មហាព្រឹត្តិការណ៍អ្នកតស៊ូគុនខ្មែរគោជល់-ដំណើរឆ្ពោះទៅតាមខេត្តធ្វើ​ឲ្យកក្រើកខេត្តកំពង់ធំ​

  • 2019-05-02 03:30:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គោជល់​ដែល​ជា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មាន​គុណភាព​ល្អ​ជាង​គេ ​និង​ លក់​ដាច់​ជាង​គេ​ទូទាំង​ពិភព​លោក និង​ក្នុង​ប្រទេស​កម្ពុជា​ តែង​តែ​ជំរុញ​ស្មារតី​នៃ​ការ​តស៊ូ​របស់​អ្នក។​​ ជាក់​ស្តែង​ថ្មី​ៗ​នេះ​ គោជល់​បាន​និង​កំពុង​រៀប​ចំ​មហា​ព្រឹត្តិការណ៍​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​ដ៏​ធំ​សម្បើម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ក្នុង​ខេត្ត​ធំ​ៗ​ចំនួន​៤​ ហើយ​បាន​បន្ត​នាំ​មក​នូវ​ភាព​រំភើប​សប្បាយ​រីករាយ​យ៉ាង​ក្រៃ​លែង​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​បាន​ចូល​រួម​ទស្សនា​ផ្ទាល់​ ឬ​ ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ CNC​ ឬ​តាម​ទំព័រ​ Facebook​ របស់​គោជល់​​ (Red Bull Cambodia)​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២៧​ មេសា​ ឆ្នាំ​២០១៩។

នេះ​គឺ​ជា​លើក​ទី​មួយ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​បណ្ដា​ខេត្ត​បាន​ទស្សនា​ផ្ទាល់​កម្មវិធី​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ខេត្ត​របស់​ពួក​គាត់​ ហើយ​ពូក​គាត់​អាច​ចូល​រួម​គាំទ្រ​កីឡាករ​គុន​ខ្មែរ​ដែល​រស់​នៅ​ខេត្ត​ជា​មួយ​ពួក​គាត់​ផ្ទាល់​ ក៏​ដូច​ជា​ទស្សនា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លំដាប់​កំពូល​ពី​សំណាក់​កំពូល​កីឡាករ​គុន​ខ្មែរ​ជា​ច្រើន​រូប​ប្រចាំ​ប្រទេស​កម្ពុជា។

អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​ មិន​មែន​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ធម្មតា​នោះ​ទេ​ គោ​ជល់​មាន​បំណង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ស្វែង​រក​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ខេត្ត​នីមួយ​ៗ​ ដែល​គោ​ជល់​យល់​ច្បាស់​ថា​ ជីវិត​របស់​ពួក​គេ​កំពុង​តែ​តស៊ូ​យ៉ាង​ខ្លាំង​ក្លា​ ហើយ​ដល់​ពេល​វេលា​ដែល​ពួក​គាត់​ត្រូវ​បង្ហាញ​ពី​ស្មារតី​តស៊ូ​ក្នុង​ការ​ប្រកួត​ដើម្បី​អនាគត​ ដើម្បី​កេរ្ដិ៍​ឈ្មោះ​ គ្រួសារ​ និង​ដើម្បី​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ពូក​គាត់។ នៅ​ថ្ងៃ​ណា​មួយ​ពួក​គាត់​អាច​និង​មាន​សមត្ថភាព​ឈាន​ទៅ​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភព​លោក​ដើម្បី​ប្រទេស​ជាតិ​ផង​ដែរ។

ដោយ​ការ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំ​ធេង​ក្នុង​២​ខេត្ត​កន្លង​មក​ គឺ​ខេត្ត​បាត់ដំបង​ និង​កំពង់ស្ពឺ​ នេះ​គឺ​ជា​ខេត្ត​ទី​៣​ដែល​មហា​ព្រឹត្តិការណ៍​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​បាន​មក​ដល់​ខេត្ត​កំពង់ធំ​ ហើយ​ក៏​កាន់​ទទួល​បាន​ជោគជ័យ​ជាង​លើក​មុន​ទៅ​ទៀត​ដោយ​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​កកកុញ​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​កក្រើក​អស្ចារ្យ​ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស​ ឃុន​ ឌីម៉ា​ និង​ ឈុត​ សេរីវ៉ានថង​ ប្រកួត​ជា​មួយ​កំពូល​កីឡាករ​ថៃ​ដ៏​ស្វិតស្វាញ​និង​ជក់​ចិត្ត​ ក៏​ដូច​ជា​ ២​ប្រកួត​ផ្សេង​ទៀត​ពី​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ (ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត)។ ទស្សនិកជន​ក៏​បាន​រីករាយ​យ៉ាង​ក្រៃ​លែង​ជា​មួយ​នឹង​ការ​ប្រគំ​តន្រ្តី​ដ៏​អស្ចារ្យ​ពី​កំពូល​តារា​ចម្រៀង​ ខេម​ ដែល​ជា​ឯក​អគ្គរាជ​ទូត​សុច្ឆន្ទៈ​គោ​ជល់​ និង​កំពូល​តារា​ចម្រៀង​ សុខ​ ពិសី​។

ជាង​នេះ​ទៅ​ទៀត​ គោ​ជល់​​​បាន​បន្ថែម​រង្វាន់​ជា​ទឹក​ប្រាក់​ ៥០០​ដុល្លារ​អាមេរិក​លើ​សំបក​កំប៉ុង​ថ្មី​ដែល​មាន​រូប​កំពូល​តារា​ចម្រៀង​ ខេម។​ ប្រសិន​បើ​លោក​អ្នក​ឃើញ​រូប​ខេម​នៅ​ក្រោម​ក្រវិល​កំប៉ុង​គោ​ជល់​ នោះ​លោក​អ្នក​នឹង​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ ៥០០​ដុល្លារ​ភ្លាម។​

គោ​ជល់​​ក៏​នៅ​តែ​មាន​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដូច​ជា​ រថយន្ត​ Mazda Pickup, ម៉ូតូ​ Honda​ Dream​ និង​ទឹក​ប្រាក់​ ១០០​ដុល្លារ​ពី​កម្មវិធី​ “រង្វាន់​ពិត​ ឈ្នះ​ពិត”​ ពី​គោ​ជល់។

មហា​ព្រឹត្តិ​ការណ៍​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ដំណើរ​ឆ្ពោះ​ទៅ​តាម​ខេត្ត​លើក​ទី​បួន​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ដ​កំពង់ចាម​ ថ្ងៃ​ទី​ ០៤​ ឧសភា​ ២០១៩។​ គោ​ជល់​សូម​គោរព​អញ្ជើញ​ ប្រជា​​ពល​រដ្ឋ​ខែ្មរ​ទាំង​អស់​ដែល​រស់​នៅ​ ខេត្ត​កំពង់ចាម​ ក៏​ដូច​ជា​ ទូទាំង​ប្រទេស​កម្ពុជា​មក​ទទួល​យក​បទ​ពិសោធ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​ដ៏​ធំ​អស្ចារ្យ​ដើម្បី​ស្វែង​រក​កំពូល​អ្នក​តស៊ូ​គុន​ខ្មែរ​ប្រចាំ​ប្រទេស​កម្ពុជា។

លោក​អ្នក​នឹង​បាន​ទស្សនា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ដែល​លោក​អ្នក​ទន្ទឹង​រង់​ចាំ​ពី​កំពូល​កីឡាករ​គុន​ខ្មែរ​ ឡុង​ សំណាង​ និង​ រឿង​ សោភណ័្ឌ​ ព្រម​ទាំង​ការ​ប្រគំ​តន្ដ្រី​ ដ៏​អស្ចារ្យ​ពី​កំពូល​តារា​ចម្រៀង​ ខេម​ និង​កំពូល​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត។

សូម​ចូល​រួម​ទស្សនា​ផ្ទាល់​ដោយ​ឥត​គិត​ថ្លៃ​។ ជួប​គ្នា​នៅ​សាលា​បឋម​សិក្សា​ស្ពឺ "ក"​ ស្រុក​ចម្ការ​​លើ​ ខេត្ត​កំពង់​ចាម​ នៅ​ថ្ងៃ​សៅរ៍​ ទី​០៤​ ឧសភា​ ចាប់​ពី​ម៉ោង​ ៥​​ល្ងាច​ ដល់​ ម៉ោង​ ៨​យប់។

កុំភ្លេច​ចូល​រួម​ទស្សន៍ទាយ​ក្នុង​ទំព័រ​ Facebook​ របស់​គោ​ជល់​ Red​ Bull​ Cambodia​ ថា​តើ​កីឡាករ​រូប​ណា​ខ្លះ​នឹង​ឈ្នះ​ការ​ប្រកួត​នៅ​ខេត្ត​កំពង់ចាម​ដើម្បី​ឈ្នះ​រង្វាន់​ជា​ច្រើន​ពី​គោ​ជល់។ លោក​អ្នក​​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ព្រឹតិ្ដការណ៍​ទាំង​មូល​តាម​កញ្ចក់​ទូរទស្សន៍​ CNC​ ឬ​តាម​រយៈ​ Facebook Page​ របស់​គោ​ជល់​ https://www.facebook.com/redbullcambodia

អត្ថបទ៖ Sponsor