​Huawei ​ចង់​បង្កើត​ទូរទស្សន៍​អេក្រង់ 8K មាន​​ភ្ជាប់​ជាមួយ 5G

  • 2019-05-02 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ប្រកាស​ចេញ​ស្មាតហ្វូន Mate X បត់​បាន​និង​បំពាក់​​បច្ចេកវិទ្យា​ប្រព័ន្ធ​អ៊ិនធើណិត 5G មុន​គេ​ ពេល​នេះ​ក្រុមហ៊ុន Huawei ​ចង់​បង្កើត​ទូរទស្សន៍​មាន​គុណភាព​កម្រិត​បង្ហាញ​វីដេអូ​ដល់​ទៅ 8K មាន​​ភ្ជាប់​ជាមួយ 5G ​ក្នុង​ឆ្នាំ ២០១៩ ​នេះ​តែ​ម្ដង។

​យោង​តាម​ប្រភព​ព័ត៌មាន​ពី asia.nikkei បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​នេះ ក្រុម​ហ៊ុន​ទូរគមនាគមន៍​លំដាប់​ពិភពលោក​មួយ​នេះ​ ​នឹង​ពិចារណា​បញ្ចេញ​ផលិតផល​ថ្មី​ប្លែក​ដែល​មិន​ធ្លាប់​មាន​គឺ ទូរទស្សន៍ទំហំ​យក្ស​ 8K ភ្ជាប់ 5G ​មក​លើ​ទីផ្សារ​អន្តរជាតិ។

​បញ្ជាក់​ដែរ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Samsung ក៏​បាន​បញ្ចេញ​ទូរទស្សន៍ទំហំ​យក្ស​ 8K ដែរ​តែ​មិន​ភ្ជាប់ 5G ទេ បាន​ចូល​មក​លើ​ទីផ្សារ​មុន ដែល​​មាន​តម្លៃ​ចាប់ផ្ដើម​ពី ៤ ៩៩៩ ដុល្លារ។

ចំណែក ​​​Sony ទូរទស្សន៍​​ដែល​អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 8K ម៉ូដែល​ Master Series Z9G អេក្រង់ ៨៥ អ៊ីញ មាន​តម្លៃ​ចាប់​ពី ១៣ ០០០ ដុល្លារ ដែល​នឹង​ចេញ​លក់​នៅ​ខែ​មិថុនា​ខាង​មុខ។

​ឆ្នាំ ២០២០ ​ខាង​មុខ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផលិត​គ្រឿង​គ្រឿង​អេឡិចត្រូនិក​ជប៉ុន ក៏​នឹង​ត្រៀម​បញ្ចេញ​ទំហំ​យក្ស​ 8K ​ដែរ​ដើម្បី​បំពាក់​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ ២០២០ នៅ​ទីក្រុង​តូក្យូ៕

​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ផ្សេង​ទៀត​ ក៏​ដូច្នេះ​ដែរ​បាន​ត្រៀម​លក្ខណៈ​ប្រកួត​គ្នា​យ៉ាង​ខ្លាំង​លើ ផលិត​ផល​ទំហំ​យក្ស​ 8K ​ដូចជា Samsung, LG Electronics, Sharp, TCL និង Hisense (Hisilicon Technologies) ជាដើម៕ ​

អត្ថបទទាក់ទង៖

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ រក្សា