ស្រី​ស្អាត សោម ម៉ាល័ក្ខ ដឹកដៃ​ស្វាមី​មក​លេង​ស្រុក​កំណើត​ស្ងាត់​ៗ ក្រោយ​បែក​ប្រមាណ​៤​ឆ្នាំ

  • 2019-05-02 09:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ក្នុង​រឿង "គ្រាប់​ពេជ្រ" បាន​ដឹក​ដៃ​ស្វាមី​មក​លេង​ស្រុក​ស្ងាត់​ៗ បន្ទាប់​ពី​នាង​បាន​ដក​ខ្លួន​ទៅ​រស់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ដំណឹង​នេះ បន្ទាប់​ពី​គេ​ឃើញ​ថ្មី​ៗ​នេះ នាង​បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម ក្នុង​នោះ​នាង​ក៏​បាន​បញ្ជាក់​ពី​វត្តមាន​របស់​នាង​នៅ​លើ​ទឹក​ដី​កំណើត​ផង​ដែរ។ នេះ​ជា​ដំណើរ​លើក​ទី​១ នា​ឆ្នាំ ២០១៩​នេះ ដោយ​នាង​មក​ជាមួយ​ស្វាមី​នាង​តែ​ម្ដង។ តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន នាង​បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៧ មេសា ២០១៩​នេះ។

ចំពោះ​គោល​បំណង ម៉ាល័ក្ខ អះអាង​ថា គឺ​នាង​មក​ ដើម្បី​មក​សួរ​សុខ​ទុក្ខ​សាច់​ញាតិ និង​នាំ​ស្វាមី​ដើរ​កម្សាន្ត​នៅ​ស្រុក​កំណើត​ផង។ យ៉ាង​ណា​នាង​ថា នាង​ក៏​មាន​កិច្ចការ​សំខាន់​មួយ​ទៀត​ដែរ។ "ខ្ញុំ​មក​នេះ ដើម្បី​​ចូល​រួម​មង្គល​ការ​ប្អូន​ស្រី​ផង​បង ហើយ​សល់​ពេល ដូច​អត់​មាន​គម្រោង​អី​ទេ គឺ​នាំ​គ្រួសារ​ដើរ​ប៉ុណ្ណឹង!"។ តារា​ស្រី ថ្លែង។

សោម ម៉ាល័ក្ខ មក​លេង​ប្រទេស​កំណើត​លើក​នេះ មាន​រយៈ​ពេល​១​ខែ ក្រោយ​ពី​ស្វាមី​របស់​នាង​បាន​សិទ្ធិ​សម្រាក​ពី​ការងារ​សម្រាប់​វិស្សមកាល​ក្នុង​ចំនួន​ប៉ុណ្ណេះ។ អតីត​កូន​ប្រសា​អ្នក​ស្រី ពាន់ ភួង​បុប្ផា បញ្ជាក់​ថា ក្រៅ​ពី​កិច្ច​ការងារ​ដូច​ប្រាប់​ពី​ខាង​លើ នាង​មិន​មាន​កិច្ចការ​ចាំ​បាច់​ណា​មួយ​ទៀត​នោះ​ទេ ក្នុង​នោះ​រួម​ទាំង​ការងារ​សិល្បៈ​ផង ត្បិត​ថា នាង​បាន​សម្រេច​ដក​ខ្លួន​ទៅ​ហើយ។

តារា​ស្រី​សំឡេង​ស្រួច​ស្រេះ​រូប​នេះ​ថ្លែង​ថា តាំង​ពី​ទៅ​ដល់​សហរដ្ឋ​អាមេរិក នាង​បាន​ទុក​ការងារ​សិល្បៈ​មួយ​ឡែក ព្រោះ​នាង​ចង់​ផ្ដល់​ការ​ស្រឡាញ់ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​ក្មេង​ខ្ចី​របស់​នាង​ជា​មុន​សិន។ ប្រការ​នេះ ម៉ាល័ក្ខ បាន​ប្រាប់​ថា ដើម្បី​តប​ស្នង​ទៅ​នឹង​ស្វាមី​វិញ ដែល​កន្លង​មក បាន​ផ្ដល់​ឲ្យ​គ្រប់​យ៉ាង​ដល់​នាង។ ដូច្នេះ​ហើយ អ្វី​ដែល​នៅ​សល់ គឺ​នាង​ចង់​មាន​ពេល​ឲ្យ​ច្រើន​សម្រាប់​ក្រុម​គ្រួសារ​នាង​មួយ​នេះ។

សោម ម៉ាល័ក្ខ បាន​រៀបការ​ជាមួយ​បុរស​នាយ​សមុទ្រ​លោក Jonathan C.Nou អាយុ ៤០​ ​ជា​វេជ្ជបណ្ឌិត​នៅ សហរដ្ឋ​អាមេរិក នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៤​ឆ្នាំ ក្រោយ​ពី​បែក​គ្នា​ជាមួយ​កូន​ប្រុស​អ្នក​ស្រី ពាន់ ភួង​បុប្ផា ឈ្មោះ ទូច ភួង​វីរៈ នៅ​ឆ្នាំ ២០១៣។ លុះ​ដល់​ឆ្នាំ ២០១៥ នាង​ចាក​ចេញ​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​នៅ​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋ​ម៉ារីឡេន។ នៅ​ទី​នោះ ដូច​ប្រាប់ ម៉ាល័ក្ខ បាន​ផ្អាក​ពី​ការងារ​សិល្បៈ​ទាំង​ស្រុង។

នាង អះអាង​ថា ជីវភាព​របស់​នាង​សព្វ​ថ្ងៃ គឺ​ធ្វើ​ជា​ស្ត្រី​មេ​ផ្ទះ ហើយ​សល់​ពេល​នាង​ទៅ​ធ្វើ​ការ​នៅ​ហាង​ធ្វើ​ក្រចក​ដោយ​ពេល ពោល​គឺ​បើ​ចង់​ទៅ ក៏​ទៅ មិន​ចង ​មិន​ទៅ ព្រោះ​ស្វាមី​នាង បាន​ផ្ដល់​ឲ្យ​នាង​គ្រប់​យ៉ាង​ហើយ៕

ជា​រឿង​កម្រ​ណាស់ ថៃ​តាម​សុំ​ទិញ​ភាពយន្ត​ភាគ​របស់​ខ្មែរ​យក​ទៅ​បញ្ចាំ​ង​នៅ​ស្រុក​គេ

[ស្អាត ញ៉ិកញ៉ក់ មើល​ទៅ​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់ ស្រី​នាថ](ស្អាត ញ៉ិកញ៉ក់ មើល​ទៅ​គួរ​ឲ្យ​ក្នាញ់ គួរ​ឲ្យ​ស្រឡាញ់ ស្រី​នាថ)

រូបភាព៖ ហ្វេសប៊ុក ម៉ាល័ក្ខ

អត្ថបទ៖ ទារិកា