Sarri ថា​ Chelsea មាន​បញ្ហា​ក្នុង​ប្រកួត​វគ្គ Semi នៃ UEL

  • 2019-05-02 13:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Chelsea លោក Maurizio Sarri បាន​លើកឡើង​ក្នុង​សន្និសីទ​មុន​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​ Frankfurt ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ UEFA Europa League ក្នុង​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្លឹប​របស់​លោក​កំពុង​តែ​មាន​បញ្ហា​ខាង​តំបន់​ការពារ។

លោក​បាន​និយាយ​ថា​៖ " យើង​កំពុង​តែ​មាន​បញ្ហា​ខាង​ខ្សែ​ការពារ​កណ្ដាល។ យើង​សង្ឃឹម​ថា​ Cahill នឹង​ជា​ពី​របួស​នៅ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍ " ។

Chelsea មាន​ខ្សែ​ការពារ​តែ​ ២​រូប​ទេ​ ដែល​មិន​មាន​របួស​គឺ កីឡាករ​ David Luiz និង​ Andreas Christensen ខណៈ​ខ្សែ​ការពារ​ Gary Cahill និង​ Antonio Rudiger កំពុង​រង​របួស​។

បន្ថែម​ពី​លើ​នេះ​ទៀត​ Sarri យល់​ថា​ពាន Europa League សំខាន់​ហើយ តែ​លោក​ចង់​ចូល​លេង​ Champions League តាម​រយៈ​តំណែង​ Top 4 នៃ​ Premier Leauge ជាង​៕

អាន​បន្ត៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី