ទូរសព្ទ ៨ ​មាន​ 5G ​អាច​នឹង​ចេញ​លក់​មុន​គេ​តម្លៃ​ជាង ១០០០ ដុល្លារ

  • 2019-05-03 02:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មានដំណឹង​ល្អ​ទាក់​ទង​នឹង​ប្រព័ន្ធ​អ៊ីនធើណិត 5G រួច​មក ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ជា​ច្រើន​បាន​នឹង​កំពុង​អភិវឌ្ឍន៍​សមត្ថភាព​ខ្លាំង​ក្នុង​ការ​បង្កើត​ឧបករណ៍​ដែល​គាំទ្រ 5G បាន​។ តួ​យ៉ាង​ដូច​ស្មាតហ្វូន​ក្រុមហ៊ុន ៨ ខាង​ក្រោម​នេះ​ដែល​មាន​ដំណឹង​ថា​នឹង​ចេញ​មក​ទីផ្សារ​បាន​មុន​គេ៖

១) ក្រុមហ៊ុន Samsung

Galaxy S10 5G

​ស្មាតហ្វូន Galaxy S10 5G ​បាន​ចេញ​លក់​មុន​គេ​នៅ​កូរ៉េ​ខាងត្បូង​រួច​មក​ហើយ។ ​ស្មាតហ្វូន​នេះ​មាន​តម្លៃ​ចាប់ផ្តើម​ពី តម្លៃ​ស្មាតហ្វូន Galaxy S10 5G សម្រាប់ការកុម្ម៉ង់​ទិញ​ទុកមុនគឺ ​S10 ជម្រើស មេម៉ូរី ​២៥៦GB ​តម្លៃ ១២៩៩ ដុល្លារ ​ឯ​ជម្រើសមេម៉ូរី ៥១២GB តម្លៃ ១៣៩៩ ដុល្លារ។

២) ​ក្រុមហ៊ុន Huawei

Huawei Mate X

​ស្មាតហ្វូន Huawei Mate X ក៏​បាន​លេច​ចេញ​មុខមាត់រួច​ហើយ​ដែរ មាន​អេក្រង់​បត់​ជា ២ ដែល​មាន​លក់​នៅ​បរទេស​គឺ​ចាប់​ពី ២៥០០ ដុល្លារ​ឡើង​ទៅ។​​

៣) ​ក្រុមហ៊ុន LG

LG V50 ThinQ 5G

ស្មាតហ្វូន LG V50 ThinQ 5G ​នៅ​មិន​ទាន់​ចេញ​មុខ​ទេ ​នៅ​តែ​ជា​ព័ត៌មាន​នៅ​ឡើយ។ ​យ៉ាង​ណា​មិញ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​ខាង​ត្បូង ​នៅ​តែ​មាន​មហិច្ចតា​ចង់​ផលិត​ស្មាតហ្វូន 5G ​មក​លើ​ទីផ្សារ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ។

៤) ក្រុមហ៊ុន​ OnePlus

OnePlus 7 Pro

​ស្មាតហ្វូន OnePlus 7 និង OnePlus 7 Pro​ នឹង​បង្ហាញ​ខ្លួន​នៅ​ដំណាច់​ខែ​ឧសភា​ខាង​មុខ​នេះ​។ ​តាម​ការ​​លេច​ចេញ​កន្លង​មក​ OnePlus 7 Pro នឹង​មាន​ចែក​ចេញ​ជា​ ៣ ប្រភេទ​​គឺ​ប្រភេទ RAM ទំហំ ៦ GB/អង្គ​ផ្ទុក ១២៨ GB, ប្រភេទ RAM ទំហំ ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB និង​ប្រភេទ RAM ទំហំ ១២ GB/អង្គ​ផ្ទុក ២៥៦ GB។ តម្លៃចាប់ផ្តើមពី ៩០០ ដុល្លារទៅ ១០០០ ដុល្លារ។

​៥) ​ក្រុមហ៊ុន​ Xiaomi

Xiaomi Mi MIX 3

​ស្មាតហ្វូន Xiaomi Mi MIX 3 ជា​ទូរសព្ទ​ដំបូង​របស់​ខ្លួន​ដែល​មាន 5G ​​​បាន​ចេញ​មុខ​មក​រួច​ហើយ ​ក៏​កំពុង​ត្រៀម​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​ដែរ។

៦) ​ក្រុមហ៊ុន HTC

HTC Exodus 1 5G

​ត្បិត​ថា​ចំណែក​ទីផ្សារ​នៅ​តិច​ជាង​គេ​ធៀប​នឹង​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ផ្សេង ​ប៉ុន្តែ HTC ​នៅ​តែ​បន្ត​ចេញ​ទូរសព្ទ 5G ​របស់​ខ្លួន​ដែល​អាច​ជា​ម៉ូឌែល ​HTC Exodus 1 5G ​មក​លើ​ទីផ្សារ​ឆាប់ៗ​នេះ​

៧) ក្រុមហ៊ុន​ ZTE

ZTE Axon 10 Pro 5G

ZTE បាន​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ត្រៀម​ប្រកាស​ស្មាតហ្វូន​ដំណើរការ​ដោយ​ប្រព័ន្ធ 5G នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ដោយ​ទំនង​ជា​ម៉ូឌែល​នៃ​ត្រកូល Axon និង Blade ជំនាន់​ថ្មី។ ថ្មីៗ​នេះ​ក៏​ទើប​នឹង​បញ្ចេញ​ ZTE Axon 10 Pro 5G រួច​មក​ហើយ​ដែរ។​

៨) ក្រុមហ៊ុន SONY

Sony Xperia 5G

មួយរយៈកន្លងមកនេះ SONY បានបញ្ចេញស្មាតហ្វូនជាច្រើន។ ក្នុងនោះក៏មានដំណឹងពីស្មាតហ្វូនមានទាំង 5G ផងដែរដូចជា ម៉ូឌែល Sony Xperia 5G ដែលតាំងបង្ហាញក្នុងពិពរណ៍ MWC 2019។ គេក៏នឹង​សង្ឃឹមថា SONY ចូលប្រឡូកទីផ្សារ 5G បាននៅក្នុងឆ្នាំ ២០១៩ នេះ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា