Ronaldo ចាប់​អារម្មណ៍​អាជីព​គ្រូ​បង្វឹក​នៅ​ពេល​ព្យួរ​ស្បែក​ជើង

  • 2019-05-03 03:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បង្ហើប​ពី​ផែនការ​​ឈាន​ជើង​ចាប់​យក​អាជីព​ជា​អ្នក​ចាត់​ការ​ទូទៅ​នៅ​ថ្ងៃ​អនាគត​នៅ​ពេល​ដែល​រូបគេ​ចូល​និវត្តន៍​លែង​ជា​កីឡាករ​បាល់ទាត់។​​

ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​គឺ​ជា​កីឡាករ​កំពូល​មួយ​រូប​បាន​​ឈ្នះ​ Ballons d'Or ៥​ដង​ និង​ពាន​ Champions League ៥​ដង​ ក្នុង​ចំណោម​ពាន​សំខាន់​ៗ​ជា​ច្រើន​ក្នុង​អាជីព​របស់​គេ​។​ Ronaldo ដែល​សល់​កុងត្រា​ជាមួយ​ Juventus ដល់​​ឆ្នាំ​២០២២​ នឹង​មាន​អាយុ​៣៧​ឆ្នាំ​នៅ​ពេល​នោះ។​​

ទោះ​ជា​មាន​ជំនួញ​​ និង​របរ​រកស៊ី​ជា​ច្រើន​នៅ​ក្នុង​ដៃ​ក៏​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​មិន​បាន​ចង់​ទៅ​ណា​ឆ្ងាយ​ពី​ ​បាល់ទាត់​ដែរ​ នៅ​ថ្ងៃ​អនាគត។​ នៅ​ពេល​សួរ​ថា​ពេល​ឈប់​លេង​បាល់​រូប​គេ​អាច​ធ្វើ​ជា​គ្រូ​វិញ​ឬ អត់​ Ronaldo បាន​ឆ្លើយ​ថា៖ "ខ្ញុំ​​នឹង​មិន​បដិសេធ​វា ចោល​​នោះ​ទេ"៕

ប្រភព៖ Talk Sport   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម