គួរឲ្យសរសើរទឹកចិត្ត ប៊េននីយាំង រវល់យ៉ាងក៏នៅមិនភ្លេច Surprise ខួបប៊ីរីយ៉ា

  • 2019-05-04 02:53:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងសិចស៊ី បេនីយាំង មិនត្រឹមតែពូកែរកស៊ីទេ តែ​ក៏ជាតារាស្រីចូលចិត្ត ការងារសប្បុរសធម៌ជួយដល់ក្មេងៗដែលជួបបញ្ហាផងដែរ។ ជាក់​ស្ដែង​កាលពីម្សិលមិញ​នេះ គេសង្កេតឃើញនៅក្នុងបណ្តាសង្គមរបស់តារាស្រីរូបនេះបានធ្វើការបង្ហោះរូបភាពជាច្រើនដែលរៀបចំនំខួបកំណើត Suprise ខួបកំណើតមិត្តភក្តិសំណព្វរបស់ខ្លួនគឺអ្នកនាង ប៊ីរីយ៉ា។

តារា​ស្រី​ទាំង​ពីរ ត្រូវ​បាន​គេដឹងខ្លះៗមកហើយថា អ្នកទាំំង២ គឺជាមិត្តល្អនឹងគ្នាខ្លាំងណាស់ មិនថាជីវិតឯកជន ក៏ដូច​ជា​ការ​រកស៊ី​នោះ​ទេ។ អាចនិយាយបានថា អ្នកទាំង​ពីរ គឺជិតស្និទ្ធ​លើសពី​បងប្អូនទៅទៀត ហើយការរាប់អានរបស់អ្នកទាំំងមានរយៈជិត៨ឆ្នាំទៅហើយ បើគិតពីស្គាល់គ្នានៅក្នុងសិល្បៈមកទល់សព្វថ្ងៃ។

ជាក់ស្តែងសង្កេតឃើញរូបភាពច្រើនសន្លឹក ដែលអតីតតារាស្រីរូបនេះ ថតជាមួយនឹងមិត្តភក្តិសំណព្វ ប៊ីរីយ៉ា អមដោយពាក្យពេចន៍ជូនពរជាពិសេសសម្រាប់ ប៊ីរីយ៉ា ថា "ជូនពរមិត្តសំលាញ់ជោគជ័យសុខភាពល្អលុយចូរឆឹបៗ បឹបៗ ចង់និយាយប្រាប់ថាស្រលាញ់ខ្លាំងណាស់ my best fri"។

គួររំលឹកផងដែរថា អ្នកទាំង២ក្រៅពីសិល្បៈ គឺមានអាជីវកម្មរៀងៗខ្លួន ក្នុង​នោះ បេនីយុំាង បើកហាងលក់គ្រឿងក្លែមនិងហាងលក់គ្រឿងថែរក្សាសម្រស់។ ដោយ​ឡែក ប៊ីរីយ៉ា ក៏ជា​ម្ចាស់​អាជីវកម្ម online ដូចគ្នា។ បើសម្លឹងមើលរួបសម្រស់ម្ចាស់ខួប ក៏មិនអន់​ដែរ កូនស្រីជិតធំទន្ទឹមខ្លួនទៅ​ហើយ តែកុំមើលរូបរាង និង​សម្រស់​ស្រស់​ស្អាតមិនចាញ់ក្រមុំឡើយ ពិសេសអ្នកគាំំទ្រជាច្រើនសរសើរមិនដាច់មាត់ពីទំនាក់ទំនងល្អរបស់អ្នកទាំង២ គឺពិតជាគួរឲ្យសរសើរទាំងសប្បាយ និងកើតទុក្ច តែងមានវត្តមានជាមិត្តល្អនិងគ្នាពិតជាកម្រ៕

មើលរូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម