អគ្គិសនី​កម្ពុជា​ ចេញ​វីដេអូ​ពន្យល់​អំពី​ភាព​មិន​ប្រក្រតី​​ភ្លើង​ដាច់​ឆេះ​ៗ បុក​ស៊ី​គីឡូ

  • 2019-05-03 07:32:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ចូល​រដូវប្រាំង​អាកាសធាតុ​ឡើង​កម្ដៅ​ខុស​ប្រក្រតី​មក ស្ថានភាព​ភ្លើង​ក៏​បាន​ផ្គត់ផ្គង់​មិន​បាន​គ្រប់​តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់​នោះ​ឡើយ ដែល​អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​អំពី​ការ​​ផ្ដាច់​ចរន្ត​អគ្គិសនី​នៅ​តាម​តំបន់​មួយ​ចំនួន ឬ​ផ្ដាច់​ចរន្ត​អគ្គិសនី​ផ្លាស់ប្ដូរ​វេន​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម។ នៅ​អំឡុង​ពេល​ផ្ដាច់​ចរន្ត​អគ្គិសនី​នេះ​ ម្ដង​មាន​ភ្លើង​ម្ដង​ដាច់​ភ្លើង ដែល​កើត​មាន​នូវ​មន្ទិល​សង្ស័យ ឬ​ការ​រអ៊ូរទាំ​មួយ​ចំនួន​ពី​ប្រជាជន​ថា ដាច់​ភ្លើង​ញឹក តែ​គីឡូ​ភ្លើង​ចេះ​តែ​ឡើង។

ឆ្លើយ​តប​នឹង​ប្រតិកម្ម​ខាង​លើ​នេះ អគ្គិសនី​កម្ពុជា​បាន​ចេញ​វីដេអូ​ខ្លី​មួយ​​បាន​បង្ហោះ​លើ​គណនី​របស់​អគ្គិសនី​កម្ពុជា កាល​ពី​រសៀល​ថ្ងៃ​នេះ ដើម្បី​ពន្យល់​ទៅ​ដល់​សាធារណជន។​

ចង់​ដឹង​ថា ការ​ពន្យល់​បែប​ណា​នោះ​ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី