ស្អាតមិនធម្មតា ជយលាភីសម្រស់ឯកវាយនភណ្ឌ ផ្ទៃមុខពេញដោយមន្តស្នេហ៍ ស្អាតសូម្បីតែរូបធម្មជាតិ
- 2019-05-03 09:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតមិនធម្មតា ជយលាភីសម្រស់ឯកវាយនភណ្ឌ ផ្ទៃមុខពេញដោយមន្តស្នេហ៍ ស្អាតសូម្បីតែរូបធម្មជាតិ
ចន្លោះមិនឃើញ
ការប្រកួត "សម្រស់ឯកវាយនភណ្ឌ ២០១៩" បានបញ្ចប់ត្រឹមយប់ថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៩ នេះដោយក្នុងនោះបានរកឃើញជយលាភីទាំងពីរភេទហើយ សុទ្ធជាប្រុសសង្ហា និងស្រីស្អាតមើលហើយពិតមិនចង់ដកភ្នែក។
ក្រោយការប្រឡងប្រជែងយ៉ាងតឹងតែង បេក្ខនារី យ៉ុន កាន់ទីម៉ា ពាក់ស្លាកលេខ២ កម្មការិនីរោងចក្រមកពីខេត្តកំពង់ស្ពឺ ទទួលបានជយលាភីលេខ១ផ្នែកនារី។ ដោយឡែកខាងបុរសវិញបានទៅលើបេក្ខជន លឿង វិសាល ពាក់ស្លាកលេខ ៨ ជាកម្មកររោងចក្រកាត់ដេរមកពីខេត្តតាកែវ។
បន្តមកទៀតសម្រាប់ជយលាភីលេខ២ បានទៅបេក្ខនារី សុន ស្រីពៅ មកពីខេត្តស្វាយរៀង និងបេក្ខជន សុខ មនោចិន មកពីខេត្តបន្ទាយមានជ័យ។ ចំណែកឯចំណាត់ថ្នាក់លេខ៣ បានទៅលើបេក្ខនារី លី ណៃហ៊ាង មកពីភ្នំពេញ និងបេក្ខជន រដ្ឋា ថៃលី មកពីកំពង់ចាម។
និយាយតែអំពីបេក្ខនារីលេខ១ យ៉ុន កាន់ទីម៉ា វិញ ត្រូវបានទស្សនិកជនលើកសរសើរថា កម្មការិនីរោងចក្ររូបនេះ ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ក្នុងនោះបើក្នុងរូបភាពតុបតែង និងសូម្បីរូបភាពធម្មជាតិរបស់នាង ក៏ ទីម៉ា នៅតែមើលទៅស្រស់ស្អាត និងទាក់ទាញដោយស្នាមញញឹមលើផ្ទៃមុខដ៏មានមន្តស្នេហ៍។
ទស្សនាសម្រស់ធម្មជាតិរបស់ យ៉ុន កាន់ទីម៉ា ទាំងអស់គ្នា!!!