Klopp៖ Liverpool គ្មានពេលគិតពី Barcelona ទេនៅពេលនេះ
- 2019-05-03 12:06:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp៖ Liverpool គ្មានពេលគិតពី Barcelona ទេនៅពេលនេះ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp បានលើកឡើងក្នុងសន្និសីទមុនការប្រកួតប៉ះនឹងក្លឹប Newcastle ក្នុង Premier League ថា កូនក្រុមរបស់លោកមិនមានពេលគិតពីរឿងប៉ះនឹងក្លឹប Barcelona ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃ UEFA Champions League ទេ។
លោកបាននិយាយថា៖ " យើងមិនមានពេលគិតពីរឿង Barcelona ទេ វាជារឿងនៅថ្ងៃអង្គារ មិនមែនឥលូវនេះទេ។ ពេលនេះ កូនក្រុមរបស់ខ្ញុំផ្ដោតលើប្រកួតប៉ះនឹង Newcastle ១០០% '' ។
លោកបានបន្តថា៖ " យើងមានពេល ២០ម៉ោង សម្រាប់សម្រាកយកកម្លាំង។ យើងនៅមានការហ្វឹកហាត់មួយពេលទៀត បន្ទាប់មកយើងត្រៀមប៉ះ Newcastle។ ប្រកួតនេះជាប្រកួតសំខាន់មួយ " ។
ក្នុងពេលនេះដែរ Liverpool កំពុងឈរលើចំណាត់ថ្នាក់លេខ ២ នៃតារាង Premier League ដោយមាន ៩១ពិន្ទុ ខណៈក្លឹប Manchester City ឈរនៅកំពូលតារាង និងមាន ៩២ពិន្ទុ៕
អានបន្ត៖
មកដឹងពីរយៈពេលដែលក្លឹប PL ទាំងអស់បានឈរក្នុង Top 4 ក្នុងរដូវកាល ២០១៨/១៩
អ្នកគាំទ្រ Liverpool យ៉ាងតិច ៦នាក់ត្រូវបានចាប់ខ្លួនមុនថ្ងៃប្រកួតប៉ះនឹង Barca