ចាន់ រតនា ៖ ខ្ញុំដឹង​ក្បាច់ដៃគូ គេមានកម្លាំងខ្លាំង ទើបទឹក១វាយទប់ ទឹក២ វាយផ្ដាច់ ទើប​ខ្ញុំឈ្នះ

  • 2019-05-03 12:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករកម្ពុជា ចាន់ រតនា បានយកឈ្នះលើដៃគូ​ Rudy ដែលជាម្ចាស់ផ្ទះបានហើយ ក្នុងការប្រកួត​ ONE Championship កាលពី​មុននេះបន្តិច ធ្វើឱ្យប្រជាជនកម្ពុជា មានមោទនភាពខ្លាំងមែនទែន។

សម្រាប់បច្ចេកទេសវាយដែលទទួលបានជ័យជម្នះនេះ ត្រូវបានសាមីខ្លួនបញ្ជាក់ថា មានការហ្វឹកហាត់ដិតដល់។ ជាពិសេស​បច្ចេកទេស​ដោះឃ្លេ និង​មើល​ដៃគូតែម្ដង។ កីឡាករវ័យ​៣៣​ឆ្នាំ​បន្ថែម​ថា លោក​ដឹង​ទឹក​ទី​១ Rudy នឹង​ប្រើ​កម្លាំង​ខ្លាំង ដើម្បី​ផ្ដួលរូបគេ ទើប​បាន​ជា រតនា ​ព្យាយាម​វាយ​ទប់ មិន​ប្រឹង​ខ្លាំង ដើម្បី​អស់​កម្លាំង​នោះ​ទេ។ រង់ចាំ​ទឹក​ទី២ ដែល Rudy រាងអស់​កម្លាំង​បន្តិច​នោះ ទើប​រូបគេ ដែល​ខំ​ប្រមូលកម្លាំងតាំងពីទឹក១មក​នោះ វាយ​ផ្ដាច់ទឹកនេះ ដើម្បី​យក​ជ័យជម្នះ​តែ​ម្ដង។ ជា​លទ្ធផល គឺ​បាន​សម្រេចមែន រហូតទទួលបានជ័យជម្នះយ៉ាងធំធេងដូច្នេះ។

អត្ថបទ៖ មុន្នីរម្យ