ដល់​ក​បាត់! គំនូរ idol ច្រើន​នាក់ គូរ​ដោយ​វិចិត្រករ​លាក់​មុខ​មួយ​រូប សាមី​ខ្លួន​ឃើញ​អាច​គ្រុន​៧ថ្ងៃ!

  • 2019-05-04 02:09:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម មាន​ការ​ភ្ញាក់​ផ្អើល​មួយ ក្រោយ​គេ​ឃើញ​រូបភាព​តារា​ល្បី​ៗ​ទាំង​ជាតិ និង​អន្តរជាតិ ជា​ច្រើន​សន្លឹក ដែល​គូរ​ដោយ​វិចិត្រករ​លាក់​មុខ​មួយ​រូប ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ចង់​ដាច់​ផ្ងារ​ម្នាក់​ៗ​ក្រោយ​ពី​បាន​ឃើញ។

ភាព​ភ្ញាក់​ផ្អើល​នោះ មិន​មែន​ក៏​ព្រោះ​តែ​ទឹក​ដៃ​របស់​វិចិត្រករ​យើង គូរ​បាន​ស្អាត​អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​ក៏​ព្រោះ​ស្នាដៃ​នោះ រំលេច​រូបភាព​ចេញ​មុខ ខុស​ស្ទើរ ១០០% ដូច​រូប​ត្លុក​បន្តិច ដូច​សត្វ​ចម្លែក​បន្តិច ធៀប​ទៅ​នឹង​រូបភាព​ពិត​របស់​តារា​ល្បី​ៗ​យើង។ ក្នុង​ចំណោម​រូប​ភាព​ទាំង​នេះ រូប​ខ្លះ មើល​ហើយ អ្នក​ទស្សនា​ទប់​សំណើច​មិន​បាន​តែ​ម្ដង ព្រោះ​តែ​ហួស​ចិត្ត រហូត​ដល់​មាន​ពាក្យ​មួយ​ឃ្លា​ត្រូវ​គេ​ដក​ស្រង់​ពី​បទចម្រៀង​លោក ស៊ិន ស៊ីសាមុត "មហា​សង្ក្រាន" យក​មក​លេង​សើច ត្រង់ "វិចិត្រករ​អើយ កុំ​បាច់​គូរ​អី...!" ។

រូបភាព​តារា​ល្បី​ដែល​គូរ​ដោយ​ស្នាដៃ​វិចិត្រករ​លាក់​មុខ​រូប​នេះ នៅ​ក្នុង​ស្រុក​មាន​តែ លោក ព្រាប សុវត្ថិ តែ​ម្នាក់​គត់។ ដោយ​ឡែក​តារា​អន្តរជាតិ​មាន​ច្រើន​នាក់ ដូច​ជា Justin Beiber, Angelina Jolie និង Cris Brown ជា​ដើម។

គួរ​ឲ្យ​ហួស​ចិត្ត​យ៉ាង​ណា គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ណា ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា