Ronaldo ឡើង Top Scorer លេខ​ពីរ ក្រោយ​​ជួយ Juventus តាម​ស្មើ​យប់​មិញ

  • 2019-05-04 02:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​រក​ឃើញ​គ្រាប់​ទី​២១​ ក្នុង​ក្របខ័ណ្ឌ Serie A បន្ទាប់​ពី​ទាត់​ចូល​មួយ​គ្រាប់​ជួយ Juventus តាម​ស្មើ ១-១ ជាមួយ Torino។

​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​១៨​នាទី Sasa Lukic រក​បាន​គ្រាប់​បាល់​ឲ្យ Torino ក្រោយ​ឆក់​ឱកាស​ប្រជែង​បាល់​ពី​ Miralem Pjanic ក្នុង​តំបន់​គ្រោះ​ថ្នាក់។ ប៉ុន្តែ​នាទី​៨៤​ទៅ​ហើយ Cristiano Ronaldo បាន​ប្រើ​ក្បាល​របស់​ខ្លួន​តែត​បញ្ចូល​ទី​យ៉ាង​ល្អ ជួយ​ក្រុម​តាម​ស្មើ ១-១។

មួយ​គ្រាប់​នេះ​បាន​ធ្វើ​ឲ្យ Ronaldo ឡើង​ឈរ​លេខ​ពីរ​​មាន​២១​គ្រាប់​ក្នុង​នាម​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ ក្រោម​កីឡាករ Fabio Quagliarella របស់ Sampdoria ពីរ​គ្រាប់។ យ៉ាងណាមិញ ទោះ​លទ្ធផល​ចាញ់​ឈ្នះ​មិន​មាន​ការ​ប៉ះពាល់​អ្វី​សម្រាប់ Juventus ឡើយ ព្រោះ​ពួក​គេ​ដាច់​ពិន្ទុ​លើក​ពាន​ទៅ​ហើយ ខណៈ Torino ស្ថិត​នៅ​លេខ​៦៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ