មកស្គាល់ ទី​ក្រុង​បុរាណ​ទាំង​ ១២ លើលោក​ក្នុងនោះមាន​នៅ​ប្រទេសអាស៊ាន ៣

  • 2019-05-05 05:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CNN បាន​បង្ហាញ​ឈ្មោះ​ទីក្រុង​បុរាណ​ក្នុង​លោក ដែល​ក្នុង​នោះ មាន​ទីក្រុង​បុរាណ​ចំនួន​ ៣ ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺក្រុង​អង្គរ (កម្ពុជា) ក្រុង Bagan (មីយ៉ាន់ម៉ា) និងក្រុង Borobudur (ឥណ្ឌូណេស៊ី)។

ទីក្រុង​បុរាណ ទាំង ១២ មាន​ដូចខាងក្រោម៖

១. ទីក្រុង​អង្គរ ប្រទេស​កម្ពុជា៖

អង្គរ​ គឺ​ជា​ទីក្រុងបុរាណ​ ​ដ៏​ធំ​អស្ចារ្យ​មួយ ដែល​មាន​​​ហេដ្ឋារចនាសម្ពន្ធ​​​ខ្វាត់ខ្វែង ​រួម​មាន ផ្លូវ​ ប្រព័ន្ធធារាសាស្រ្ដ និង​ប្រាង្គ​ប្រាសាទ​ដ៏​ច្រើន។

២. ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី៖

រូបភាព​ខាងលើនេះ ជា​​ពហុកីឡាដ្ឋាន​​បុរាណ Colosseum ស្ថិត​នៅ​ចំ​កណ្ដាល​ទីក្រុង​រ៉ូម ដែល​មាន​មាន​អាយុ​កាល​ជិត​២០០០ពាន់ឆ្នាំ។ វាគឺ​ជា​ទីតាំង​មួយ ដែល​ធ្វើ​ឲ្យគេ​នឹកឃើញ​យុគសម័យ​បុរាណ​ដ៏​រុង​រឿង​របស់​ចក្រភព​រ៉ូម។

៣. ទីក្រុង Istanbul ប្រទេស​តួកគី៖

បុរាណ​វត្ថុ​សំខាន់​របស់​ទីក្រុង​បុរាណ​ Istanbul គឺ​សារមន្ទីរ Hagia Sophia ​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​រាជវាំង​Topkapi របស់​ចក្រភព​អូតូម៉ង់។

៤. ទីក្រុង​ Bagan ប្រទេស​មីយ៉ាន់ម៉ា​៖

ទីក្រុង​បុរាណ​នេះ ត្រូវ​បាន​សាង​សង់អំឡុង​សតវត្ស​ទី១១ ដែល​រួម​បញ្ចូល​នូវ​ប្រាសាទ​សាសនា​ព្រះ​ពុទ្ធ​ប្រមាណ​ដល់​ទៅ​ជាង​២០០០។ ប្រាសាទ​ទាំង​នេះ​ត្រូវ​បាន​សាង​សាង​តាម​បណ្ដោយ​ទន្លេ​អ៊ីរ៉ាវ៉ាតឌី។

៥. ទីក្រុង​ Cairo ប្រទេស​អេហ្ស៊ីប​៖

ក្រៅ​ពី​ប្រាសាទ​ពីរ៉ាមីត​ Giza ទីក្រុង​បុរាណ​ Cairo បាន​ចាប់​កំណើត​អស់​រយៈ​ពេល​ជាង​១០០០ឆ្នាំមក​ហើយ​។​ រូបភាព​ដែល​បង្ហាញ​នេះ​គឺ​ជា​ផ្លូវ Al-Mu'izz al-Din Illah ដែល​ជា​ផ្លូវ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នា​ទីក្រុង​នេះ។

៦. ទីក្រុង Persopolis ប្រទេស​អ៊ីរ៉ង់៖

ទីក្រុង​ដ៏​ចំណាស់​នេះ ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ​ ៥១៨មុន​គ.ស ដោយ​លោក Darius I ដែល​ជា​មេ​ដឹក​នាំ​សម័យ​ Persia បុរាណ​ នៃ​ចក្រភព​ Achaemenian​។

៧. ទីក្រុង Kyoto ប្រទេស​ជប៉ុន៖

ទីក្រុង​នេះ មាន​អាយុ​កាល​ជាង​១០០០ពាន់​ឆ្នាំ​មក​ហើយ។​ សាសនា​២​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ទីក្រុង​នេះ​ ក្នុង​នោះ​គឺ​សាសនា​ព្រះ​ពុទ្ធ​ និង​​ស៊ីនតូ។

៨. ទីក្រុង​ប៉េកាំង ប្រទេស​ចិន៖

ទីក្រុង​បុរាណ​នេះ​ មាន​អាយុ​កាល​ប្រមាណ​ជាង​៣០០០​ឆ្នាំ​ហើយ។ ក្រោយ​ពី​រាជវង្ស Qin រួបរួម​ក្នុង​ឆ្នាំ២២១​មុន​គ.ស​ ទីក្រុង​នេះ​បាន​ដើរ​យ៉ាង​សំខាន់ ​នា​ប្រទេស​ចិន​ភាគ​ខាង​ជើង។

៩. ទីក្រុង Machu Picchu ប្រទេសប៉េរូ៖

ទីក្រុង​បុរាណ​ Machu Picchu ​នេះ​ ឈរ​សន្ធឹង​នា​រយៈ​កម្ពស់​ជាង​ ២៤០០មែត្រ​នៅ​លើ​ជួរ​ភ្នំ​ Andes។ វា​ត្រូវ​បាន​សាង​សង់​ជាង​៥០០ឆ្នាំ​។ សព្វ​ថ្ងៃ​នេះ​វា​បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ក្នុង​មួយថ្ងៃ។

១០. ទីក្រុងអាតែន ប្រទេស​ក្រិក៖

ប្រាសាទ​ដែល​សំខាន់​ក្នុង​ទីក្រុង​នេះ​ គឺ​ប្រាសាទ​ Parthenon។ វា​ត្រូវ​បាន​គេ​សាង​សង់​ចន្លោះ​ពី​ឆ្នាំ ៤៤៧ ដល់​៤៣២​មុន​គ.ស។

១១. ទីក្រុង Xian ប្រទេសចិន៖

ទីក្រុង​នេះ​ ជាទីតាំងរបស់​ទាហាន​ដី​ឥដ្ឋ​Terracotta ដែល​កប់ទៅជាមួយផ្នូររបស់​អធិរាជចិនទី១​ Qin Shi Huang។ សព្វ​ថ្ងៃ​ Xian ជាទីក្រុងដ៏សំខាន់សម្រាប់ការរុក​រក​វត្ថុ​បុរាណ​របស់​ចិន។

១២. ទីក្រុង Borobudur ប្រទេស​ឥណ្ឌូនេស៊ី៖

ទីក្រុង​ដ៏​ចំណាស់​នេះ គឺ​សំបូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​សាសនា​ព្រះពុទ្ធ​ដែល​ត្រូវ​បញ្ចប់​កា​រ​សាង​សង់​ក្នុង​ដើម​ឆ្នាំ៨០០។ វា​ត្រូវ​បាន​គេ​រក​ឃើញ​​នា​ដើម​ឆ្នាំ​១៨០០៕

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង