Salah របួស​​ក្បាល​ក្រោយ​ឈ្នះ Newcastle មិន​ច្បាស់​ថា​​ជា​ទាន់​​ប្រកួត​ទល់​នឹង Barcelona ឬ​អត់

  • 2019-05-05 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Mohamed Salah មិន​ប្រាកដ​ថា​​អាច​ជា​ពី​របួស​ទាន់​ប្រកួត​ជើង​ទី២ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ទល់​នឹង​ក្រុម Barcelona ឬ​យ៉ាង​ណា​ទេ​ ក្រោយ​របួស​ក្បាល​បន្ទាប់​ពី​ជ័យ​ជម្នះ​ ៣-២ លើ Newcastle។

បញ្ហា​នេះ​អាច​នឹង​ដាក់​សម្ពាធ​លើ Jurgen Klopp ខណៈ​ដែល​ Roberto Firmino ដែល​រហែក​សាច់ដុំ​កាលពី​សប្ដាហ៍​មុន​ ប៉ុន្តែ​អាច​ចូល​លេង​វិញ​បាន​​​ត្រឹម​១១​នាទី​នៅ​​មុន​បញ្ចាប់​​តង់​ទី​២​​ប៉ុណ្ណោះ នៅ​លើ​ទឹកដី Nou Camp។

ប្រសិនបើ​ Salah កីឡាករ​​រក​គ្រាប់​បាល់​បាន​​ច្រើន​ជាង​គេ​ ហើយ​ស៊ុត​គ្រាប់​ទី​២៦​របស់​ខ្លួន​នៅ កីឡដ្ឋាន St James’ Park អវត្តមាន​​នៅ​រាត្រី​ថ្ងៃ​អង្គារ​មែន នោះ​ក្តី​សង្ឃឹម​របស់​ហង្ស​ក្រហម​​នឹង​កាន់​តែ​ខើច។

កីឡាករ​អេហ្ស៊ីប​រង​របួស ក្រោយ​ការ​ប៉ះទង្គិច​ជាមួយ​ អ្នកចាំទី Martin Dubravka និង បាន​សម្រាក​ព្យាបាល​ប៉ុន្មាន​នាទី​លើ​ទីលាន​មុន​ Salah យក​ដៃ​ខ្ទប់​មុខ​ដើរ​ចេញ។

Klopp នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​កីឡាករ​វ័យ ២៦ ឆ្នាំ​នឹង​អាច​ចូល​​ប្រកួត​វិញ​ទាន់​ពេល​នៅ​ Anfield។ "គាត់​ប៉ះ​ទង្គិច​ចំ​ក្បាល​ជាមួយ​អ្នក​ចាំទី​ ហើយ​បន្ទាប់​មក​គាត់​ក៏​ធ្លាក់​ទៅ​លើ​ដី"។ Klopp បាន​និយាយ។

"គ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​តើ​ឲ្យ​បន្ត​ ឬ មិន​ឲ្យ​គាត់​ប្រកួត ហើយ​ការ​សម្រេច​ចិត្ត​គឺ​បញ្ឈប់​គាត់​ពី​ការ​ប្រកួត ហើយ​យើង​​ត្រូវ​តែ​ទទួល​យក​ការ​សម្រេច​ចិត្ត​នេះ"។

"នៅ​ពេល​ដែល​យើង​ចូល​ក្នុង គាត់​កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ហើយ​អង្គុយ​មើល​ការ​ប្រកួត។ ក្រោយ​មក​​គាត់​ក៏​រាង​ធូរ​ស្រាល​បន្តិច ប៉ុន្តែ​យើង​ត្រូវ​តែ​រង់ចាំ។ គាត់​របួស​មិន​សូវ​​ខ្លាំង​ទេ ក្នុង​ស្ថានភាព​ប៉ះ​ទង្គិច​នេះ"៕

អាន៖ ក្លឹប​​ដ៏​គួរ​ឲ្យ​ស្អប់​បំផុត​នៅ Premier League អ្នកគាំទ្រ​បោះ​ឲ្យ Chelsea, Liverpool និង Man Utd

អាន៖ Salah បំបែកកំណត់ត្រា របស់ Torres នៅ​ Liverpool

ប្រភព៖ Independent   ប្រែ​សម្រួល៖ សុខ លាងហ៊ត