Tesla គំរាម​ដេញ​ចោល ហើយ​ដាក់​ពាក្យ​ប្តឹង​ថែម​ទៀត បើ​បុគ្គលិក​ណា​ហ៊ាន​ធ្វើ​ខុស​រឿង​នេះ

  • 2019-05-06 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តា​បុគ្គលិក​របស់​ Tesla បាន​ទទួល​សារ​ព្រមាន​មួយ​តាម​រយៈ Email ​ចេញ​ពី​ក្រុមហ៊ុន ​ក្នុង​គោលបំណង​បណ្ដេញ​ចោល រហូត​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​សម្រាប់​បុគ្គលិក​ណា​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ព័ត៌មាន​សម្ងាត់​ទាក់ទិន​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាង​ក្រៅ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន CNBC

ការ​រឹត​បន្តឹង​នេះ​ធ្វើ​ឡើង ​ក្រោយ​អតីត​បុគ្គលិក​ម្នាក់​ធ្លាប់​បាន​ផ្ទេរ​ចេញ​ទិន្នន័យ​ជំនួញ​របស់​ក្រុមហ៊ុន ចូល​ទៅ​ក្នុង​គណនី​ផ្ទាល់​ខ្លួន និង​គំរាម​ធ្វើ​ការ​ចែកចាយ​ព័ត៌មាន​សម្ងាត់​នេះ​ទៀត​ផង។ លុះ​ក្រោយ​មក Tesla ក៏​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ជន​បង្ក​ជុំវិញ​ច្បាប់​នៃ​ការ​លួច​ព័ត៌មាន​កម្មសិទ្ធិ​និង​អាថ៌កំបាំង​ពាណិជ្ជកម្ម។

Tesla ដែល​មាន​ស្ថាបនិក​លោក Elon Musk ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​វិនិយោគិន​បន្ថែម​ការ​ដាក់​ទុន​លើ​ការ​អភិវឌ្ឍ​ផ្នែក​រឹង​របស់​ខ្លួន តែ​ក៏​ប្រឈម​នូវ​បញ្ហា​ខ្លះៗ​ទាក់ទិន​នឹង​ជម្លោះ​រវាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថ្ម​ធំ​បំផុត​គឺ Panasonic និង​សង្រ្គាម​ពាណិជ្ជកម្ម​របស់ Trump ធ្វើ​ឲ្យ​រាំងស្ទះ​កើត​បញ្ហា​មួយ​ចំនួន​ប៉ះពាល់​ដល់​គម្រោង Autopilot ក្នុង​ប្រទេស​ចិន។​

រំឭក​ថា​នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​ទេ​ដោយ​បណ្តា​ក្រុមហ៊ុន​យក្ស​នៅ​តំបន់ Silicon Valley ជា​ញឹកញយ​បាន​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​ខ្លួន​ទៅ​ខាង​ក្រៅ។ តបត​នឹង​បញ្ហា​នេះ Google ក៏​ធ្លាប់​ផ្ញើ​សារ Email ស្រដៀង​គ្នា​នេះ​ទៅ​កាន់​បុគ្គលិក​នា​ឆ្នាំ ២០១៦ សម្រាប់​ព្រមាន​អ្នក​បង្ក​ហេតុ មិន​ខុស​ពី​ខែ​មេសា ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple ក៏​ធ្លាប់​បង្ហាញ​ពី​ការ​ឃាត់ខ្លួន​បុគ្គលិក ១២ នាក់​ដែល​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​គម្រោងការ​អនាគត​របស់​ក្រុមហ៊ុន​ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ The Verge   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម