ស្ដាយណាស់! ម៉ន សាម៉េត ចាញ់ពិន្ទុម្ចាស់ផ្ទះមីយ៉ាន់ម៉ា មុននេះ
- 2019-05-05 16:14:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដាយណាស់! ម៉ន សាម៉េត ចាញ់ពិន្ទុម្ចាស់ផ្ទះមីយ៉ាន់ម៉ា មុននេះ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ម៉ន សាម៉េត ចាញ់ពិន្ទុម្ចាស់ផ្ទះមីយ៉ាន់ម៉ា ហើយមុននេះ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្មវិធី WLC។ បើទោះជាចាញ់ពិន្ទុមែនពិត ប៉ុន្តែអ្នកលេងគុនខ្មែររូបនេះធ្វើបានល្អណាស់ ការវ៉ៃចេញ និងទប់ទល់ពីស្នៀតរបស់ដៃគូគឺបានល្អ ហើយវ៉ៃបកវិញភ្លាមៗមិនឲ្យចាញ់ចិត្តនោះឡើយ។ សាម៉េត ចេះប្រើស្នៀតបុកក្បាលថែមទៀតផង ធ្វើឲ្យកីឡាករម្ចាស់ផ្ទះ Mite Yine ក៏ប្រុងប្រយ័ត្ន និងគេចពីស្នៀតរបស់អ្នកប្រដាល់មកពីព្រែកឯងខាងលើនេះដែរ។ បើទោះជាលើកទី១របស់កីឡាករ ម៉ន សាម៉េត មែនពិត ប៉ុន្តែប្រកួតនេះរូបគេធ្វើបានល្អ ចាញ់ឈ្នះគ្នាប្រផឹតប្រផោយប៉ុណ្ណោះ៕
- [សហព័ន្ធប្រដាល់គុនខ្មែរប្រកាសច្បាស់ហើយ រឿងដាក់ការប្រកួត ជាការទទួលខុសត្រូវរបស់សហព័ន្ធ](http://news.sabay.com.kh/article/1138156#utm_campaign=onpage)