គួរឲ្យរន្ធត់! ស្លាប់យ៉ាងហោច ៤១នាក់ ក្រោយរន្ទះបាញ់យន្ដហោះរុស្ស៊ីធ្វើឲ្យឆាបឆេះ (មានវីដេអូ)

  • 2019-05-06 02:08:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៤១​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ដែល​យន្ដហោះ​ដឹក​អ្នក​ដំណើរ​របស់​រុស្ស៊ី​មួយ​គ្រឿង​ឆាបឆេះ​ខណៈ​ពេល​ដែល​ធ្វើ​ការ​ចុះចត​បន្ទាន់​នៅ​ព្រលាន​នៃ​ទីក្រុង Moscow កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​ក្នុង​តំបន់ Interfax ឲ្យ​ដឹង​ថា​យន្ដហោះ​រុស្ស៊ី​ប្រភេទ Superjet 100 បាន​ធ្វើ​ដំណើរ​ក្នុង​ជើង​​ហោះ​ហើរ​លេខ SU1492 ពី​ទីក្រុង Moscow ទៅកាន់ Murmansk​នៅ​ពេល​ដែល​ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើត​ឡើង។ ប្រភព​ដដែល​បន្ដ​ថា ក្រោយ​ពេល​ចាក​ចេញ​ពី​ព្រលាន​ប៉ុន្មាន​នាទី​យន្ដហោះ​បាន​បាត់​ទំនាក់​ទំនង​ដោយ​សារ​រន្ទះ​បាញ់​ដែល​បង្ខំ​ឲ្យ​ធ្វើ​ការ​ចុះចត​បន្ទាន់​នៅ​ព្រលាន Sherametyevo។ យន្ដហោះ​នេះ​មាន​ផ្ទុក​អ្នក​ដំណើរ ៧៣​នាក់​ និង​បុគ្គលិក​៥​នាក់​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​នោះ​មាន​កូន​ក្មេង ២​នាក់​រួម​ទាំង​ជន​ជាតិ​អាមេរិក​ផង​ដែរ។

យ៉ាង​ណា​មិញ របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ថា មនុស្ស​ចំនួន ៣៧​នាក់​នៅ​រស់​រាន​មាន​ជីវិត​ដោយ​ក្នុង​នោះ ៥​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។ ចំណែក​ឯ​ព័ត៌មាន​នេះ ត្រូវ​បាន​រាយការណ៍​ទៅ​កាន់​ប្រធានាធិបតី​ពូទីន ហើយ​លោក​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់​បំផុត៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម