វគ្គផ្ដាច់ព្រ័ត្រ ទួនប៉េ លេង សូត្រ ប៊ុនធី ចាស់ដៃយកលុយ៦ពាន់ទៅស្រុកថៃ
- 2019-05-06 02:55:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វគ្គផ្ដាច់ព្រ័ត្រ ទួនប៉េ លេង សូត្រ ប៊ុនធី ចាស់ដៃយកលុយ៦ពាន់ទៅស្រុកថៃ
ចន្លោះមិនឃើញ
អ្នកប្រដាល់ថៃ ទួនប៉េ លេង សូត្រ ប៊ុនធី ចាស់ដៃនាវគ្គផ្ដាច់ព្រ័ត្រម្សិលមិញនេះ មិនត្រឹមចាញ់ពានរង្វាន់នោះទេ ថែមទាំងបែកក្បាលដេរមិនចេះតិចថ្នេរឡើយនៅសង្វៀន CNC។
អ្នកប្រដាល់លេងកម្ពស់របស់កម្ពុជា សូត្រ ប៊ុនធី ប្រកួតម្សិលមិញនេះ ហាក់ធ្វើបានល្អតែទឹកទី១ដំបូងនោះឡើយ គឺចេញអាវុធបានច្រើន និងឆាកចេញឆ្វេងស្ដាំ ថយបានល្អ ស្របពេលដែល ទួនប៉េ មិនទាន់ហ៊ានចូលបុកនោះទេ។
ចូលដល់ទឹកទី២ ប៊ុនធី នៅធ្វើបានល្អដើមទឹក ធាក់កាត់ដៃគូ និងទាត់ម្ដងៗ ខណៈកែងក៏ចេញមួយៗដែរ ប៉ុន្តែចូលដល់ចុងទឹក ទួនប៉េ សម្រុកខ្លាំង រហូតអ្នកទាំងពីរដូរកែងគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យអ្នកលេងគុនខ្មែរខាងលើ បែកក្បាលក្នុងទឹកនោះតែម្ដង។ នៅទឹកបន្តបន្ទាប់រហូតដល់ទឹកទី៥ ជើងខ្លាំងមកពីខេត្តបុរីរាំរូបនេះ ចូលវ៉ៃគ្មានប្រណីដៃនោះឡើយ គឺវ៉ៃឲ្យ សូត្រ ប៊ុនធី ដក់ដង្ហើមមិនបានឡើយរហូតឈ្នះពិន្ទុដាច់តែម្ដង។
ម្ចាស់ពានរង្វាន់ ISI រដូវកាលទី៤ របស់សង្វៀន CNC លេខ១ ទួនប៉េ ទទួលបានប្រាក់រង្វាន់ ២៤លានរៀល លេខ២ សូត្រ ប៊ុនធី ទទួលបាន១២លានរៀល លេខ៣ Vithak Yayuth ទទួលបាន៨លានរៀល និងលេខ៤ លី ភា ទទួលបាន ៦លានរៀល៕
វីដេអូប្រកួត៖
ស្ដាយណាស់! ម៉ន សាម៉េត ចាញ់ពិន្ទុម្ចាស់ផ្ទះមីយ៉ាន់ម៉ា មុននេះ
Chelsea កក់ក្ដៅធានាបានកៅអីទៅលេង Champions League រដូវកាលក្រោយ
Man Utd អស់ឱកាសប្រជែង Top 4 ក្រោយធ្វើមិនបានល្អជាមួយក្រុមបាតតារាង