សរសើរ​ ឈោកឆៃ​ លេង​៦៣,៥​ក៏​បាន​ ៦៧​ក៏​បាន​ ទើប​ឈ្នះ​អ្នក​លេង​គុន​ខ្មែរ​ម្នាក់​ទៀត​ហើយ​

  • 2019-05-06 06:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈោកឆៃ​ ឬ​ជួប​អោប​ ឈ្នះ​ទៀត​ហើយ​ ប៉ុន្តែ​សប្ដាហ៍​មុន​នេះ​វ៉ៃ​ទម្ងន់​ ៦៧​គីឡូក្រាម​ ប៉ះ​ ឆៃ​ សារ៉ា​ មិន​សូវ​ផុយ​ដូច​កាល​ប៉ះ​ ឡុង​ សំណាង​ និង​ ចាន់​ ប៊ុនហឿន​ ឡើយ។​

សារ៉ា(ក្រហម) ឈោកឆៃ(ខៀវ)

ជើង​ខ្លាំង​ថៃ​ ឈោកឆៃ​ បន្ត​ឈ្នះ​ទៀត​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៤​ ឧសភា​ ២០១៩​ ក្នុង​កម្មវិធី​ប្រដាល់​សង្វៀន​ TV5​ ជា​មួយ​អ្នក​លេង​គុន​ខ្មែរ​ ឆៃ​ សារ៉ា។​ គូ​នេះ​មិន​សូវ​មិន​សូវ​ជា​ជក់ចិត្ត​ប៉ុន្មាន​ទេ​ ដោយ​សារ​ សារ៉ា​ មាន​កម្លាំង​គួរសម​ និង​ចេញ​ស្នៀត​របស់​ខ្លួន​មុន​រហូត​ ជា​ហេតុ​ធ្វើ​ឲ្យ​ ឈោកឆៃ​ លំបាក​ខ្លះៗ​ដែរ។​ យ៉ាង​ណា​មិញ​ អ្នក​ទាំង​ពីរ​នាក់​នេះ​មិន​ហ៊ាន​ប្ដូរ​គ្នា​នោះ​ដែរ​ ពោល​គឺ​វ៉ៃ​តាម​ដំណើរ​រហូត​ដល់​ចប់​ការ​ប្រកួត។​

សារ៉ា(ក្រហម) ឈោកឆៃ(ខៀវ)

សិស្ស​គុន​មក​ពី​សមាគម​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​ នៅ​តែ​ចាញ់​អោប​ ឈោកឆៃ​ ដូច​អ្នក​លេង​គុន​ខ្មែរ​មួយ​ចំនួនៗ​ពី​មុន​ៗ​ដែរ​ ខណៈ​ពេល​អោប​ម្ដងៗ​មិន​អាច​ធ្វើ​អ្វី​កីឡាករ​ថៃ​រូប​នេះ​បាន​ឡើយ​ បាន​ត្រឹម​បិទ​ ឬ​បែរ​គូថ​ដាក់​គេ​ប៉ុណ្ណោះ។​ ឈោកឆៃ​ មាន​ប្រៀប​ជាង​ សារ៉ា​ ត្រង់​នៅ​រឹង​ជាង​ ហើយ​បាន​វ៉ៃ​ជង្គង់​ជា​ហូរហែ​ ចំណែក​អ្នក​ប្រដាល់​កម្ពុជា​វិញ​ ចេញ​កណ្ដាប់ដៃ​ និង​ទាត់​មួយៗ​ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ជើង​ខ្លាំង​ថៃ​ខាង​លើ​នេះ​មិន​បាន​ឡើយ។​

ឈោកឆៃ ពេលឈ្នះ ឆៃ សារ៉ា​

ឆៃ​ សារ៉ា​ ចាញ់​ពិន្ទុ​កីឡាករ​ ឈោកឆៃ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី៤​ ឧសភា​ ២០១៩​ កន្លងទៅ​នេះ។​ ៣ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​ថៃ​រូប​នេះ​ គឺ​ឈ្នះ​ ចាន់​ ប៊ុនហឿន​ ឡុង​ សំណាង​(ទម្ងន់​៦៣,៥​គីឡូក្រាម)​ ខណៈ​ឈ្នះ​ ឆៃ​ សារ៉ា​ លើ​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​