ប្រធាន​ក្លឹប Barcelona ជឿជាក់ Messi អាច​លេង​ដល់​អាយុ​៤៥​ឆ្នាំ

  • 2019-05-06 07:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Josep Maria Bartomeuប្រធាន​ក្លឹប​របស់ Barcelona និយាយ​ថា ខ្សែ​ប្រយុទ្ធ Lionel Messi អាច​លេង​បាល់​ដល់​អាយុ​៤៥​ឆ្នាំ។

Messi រក​បាន​គ្រាប់​ទី​៦០០​​ក្នុង​ក្លឹប​អាជីបក្រោយ​ទាត់​បញ្ចូល​លើ Liverpool ជួយ Barca ឈ្នះ ៣-០ កាល​ពី​ជើង​ទីមួយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ។ កីឡាករ​វ័យ​៣១​ឆ្នាំ​​ដែល​ធ្លាប់​ឈ្នះ​ពាន Ballon d'Or ៥​ដង បាន​បង្ហាញ​ខ្លួន​ដំបូង​​ក្នុង​ក្រុម​ធំ​ឲ្យ Barcelona នៅ​ឆ្នាំ​២០០៤ ហើយ​កុងត្រា​របស់​គេ​នៅសល់​រហូត​ដល់​ឆ្នាំ​២០២១.

សម្រាប់​គំនិត​របស់​លោក Bartomeu យល់​ថា កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​អាច​បន្ត​អាជីព​ដល់​បាន​ជាង​១០​ឆ្នាំ​ទៀត។ ថ្លែង​ប្រាប់ Daily Mail លោក​និយាយ​ថា៖ "ថ្ងៃ​ដែល Messi ចូល​និវត្តន៍ ខ្ញុំ​ប្រហែល​មិនមែន​ជា​ប្រធាន​ក្លឹប​ទៀត​ទេ។ ខ្ញុំ​គិត​ថា គេ​នៅលេង​បាន​វែង​ឆ្ងាយ​ទៀត។ មើល​តែ​កម្លាំង​គេ​ទាត់ Free-Kick ពេល​ទាត់​ចូល Liverpool ទៅ។ ខ្ញុំ​សង្ឃឹម​ថា Leo អាច​លេង​ដល់​អាយុ​៤៥​ឆ្នាំ"។

Messi ឈរ​លើ​គេ​ក្នុង​ប្រវត្តិសាស្ត្រ​​របស់​ក្លឹប Barcelona ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​៦០០​គ្រាប់។ សម្រាប់​ថ្ងៃ​ស្អែក​គេ​នឹង​ដឹក​នាំ​ក្រុម​តទល់​នឹង Liverpool ក្នុង​ជើង​ទី​ពីរ Champions League៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ