កប់​ហួស គំរូ​ព្រាង PlayStation 5 រូបរាង​ថ្មី ច្នៃ​សុទ្ធ​តែ​ភ្លើង LED រាង​អក្សរ V

  • 2019-05-07 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ច្នៃប្រឌិត​ថ្មី​មួយ​ចេញ​ពី LetsGoDigital បាន​បង្ហាញ​នូវ​គំរូ​ព្រាង (Concept) ​នៃ​ម៉ាស៊ីន​ហ្គេម PlayStation 5 ដែល​ត្រៀម​បង្ហាញ​ក្នុង​ពេល​ខាង​មុខ។

Concept នៃ PS5 ​ជំនាន់​ក្រោយ​នេះ រចនា​រូបរាង​ប្លែក​ជាង​ជំនាន់​មុន តែ​រក្សា​តួ​ខ្លួន​ពណ៌​ខ្មៅ​ស្រស់​ដដែល ជាមួយ​ការ​បន្ថែម​នូវ​ឆ្នូត​រាង​អក្សរ V ប្រដេញ​ដោយ​ភ្លើង LED ​អម​ស្លាក​ PS5 នៅ​ខាង​លើ។

ជុំវិញ​ការ​បង្ហាញ​ខ្លួន​របស់ PlayStation 5 ត្រូវ​បាន​ព្យាករណ៍​ថា​មិន​អាច​ធ្វើ​ទៅ​បាន​នៅ​ក្នុង​ឆ្នាំ​នេះ​ឡើយ ពោល​គឺ​រំពឹង​ពន្យារ​ពេល​ដល់​ឆ្នាំ ២០២០ ឯ​ណោះ។

បន្ថែម​ចចាមអារ៉ាម​កន្លង​ទៅ PS5 ទំនង​ជា​ប្រើប្រាស់​បន្ទះ​ឈីប​ជំនាន់​ថ្មី AMD Gen 3 Ryzen ចំនួន 8-core ​ដែល​អាច​គាំទ្រ​ដល់​ការ​បង្ហាញ​កម្រិត​រូបភាព 8K និង​មុខងារ Backwards Compatible ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​លេង​ហ្គេម​នៃ​ឌីស​សេរ៊ី​ចាស់​លើ​ម៉ូឌែល​ថ្មី​នេះ​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា