ហុងកុងដាក់ដំណើរការម៉ាស៊ីនបន្សុទ្ធខ្យល់ធំបំផុតឡើងវិញ ក្រោយខូចភ្លាមៗពេលសម្ពោធ

  • 2019-05-07 01:59:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ហុងកុង បាន​ប្រកាស​ដាក់​ដំណើរ​ការ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ធំ​បំផុត​ក្នុង​លោក​ឡើង​វិញ​ក្រោយ​ពេល​ដែល​ម៉ាស៊ីន​នេះ​ខូច​បន្ទាប់​ពី​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​មិន​បាន​ប៉ុន្មាន​ផង​កាល​ពី​ខែ​កុម្ភៈ។

ម៉ាស៊ីនបន្សុទ្ធខ្យល់ធំបំផុត​នេះ បាន​ខូច​ដោយ​សារ​បញ្ហា​បច្ចេក​ទេស​ដែល​ត្រូវ​បាន​បញ្ជាក់​កាល​ពី​ខែ​មុន​ថា​ដោយ​សារ​តែ​ខូច​បូឡុង និង​ស្លាប​កង្ហារ​ចំនួន ១៥។ ការងារ​ជួសជុល​គ្រឿង​បន្លាស់ ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​ដោយ​អាជ្ញាធរ​បាន​ចេញ​សេចក្ដី​រាយការណ៍​រួម​មួយ​ថា នឹង​ពិនិត្យ​យ៉ាង​ដិតដល់​លើ​ប្រព័ន្ធ​ដំណើរ​ការ​ម៉ាស៊ីន​នេះ​ដើម្បី​ជៀសវាង​បញ្ហា​ផ្សេង​ៗ។

គួរ​ឲ្យ​ដឹង​ថា ម៉ាស៊ីន​នេះ ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ចំណាយ​ប្រាក់​អស់ ៤,៦​ប៊ីលាន​ដុល្លារ​ហើយ​បាន​ក្លាយ​ជា​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​ធំ​បំផុត​លើ​លោក​ដែល​មាន​សមត្ថភាព​បន្សុទ្ធ​ខ្យល់ ៥,៤​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ម៉ោង៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម