កីឡដ្ឋាន​បឹងកេតអាចមិនទាន់ការប្រកួតលីគជើងទី២​

  • 2019-05-07 02:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​បាល់ទាត់​របស់​បឹងកេត​អាច​នឹង​រួច​រាល់​មិន​ទាន់​​សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ នេះ​បើ​យោង​តាម​ប្រធាន​ក្លឹប​បឹងកេត​​ដែល​ប្រាប់​ឲ្យ​ដឹង។

លោកស្រី ពុធ ធីតា (ស្តាំ) ពេល​ចុះ​ទៅ​មើល​ការកសាង​កីឡដ្ឋាន (រូបថត៖ ពុធ ធីតា)

លោក​ស្រី ពុធ ធីតា ប្រធាន​ក្លឹប​បឹងកេត​បាន​ចុះ​ទៅ​ពិនិត្យ​ការ​កសាង​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​​​ដែល​ស្ថិត​នៅ​បឹង​ស្នោរ​ ខណ្ឌ​ច្បារ​អំពៅ​កាល​ពី​សប្តាហ៍​មុន។ លោក​ស្រី​បាន​ប្រាប់​ថា​ តាម​គម្រោង​គឺ​ការ​កសាង​ឲ្យ​ទាន់​​ទាន់​ជើង​ទី​២​នៃ​លីគ​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៩​ ប៉ុន្តែ​​​រហូត​ដល់​ពេល​នេះ​ប្រហែល​ជា​មិន​ទាន់​ទេ។

ម្ចាស់​ក្លឹប​បឹងកេត​បាន​បញ្ជាក់​ថា​ កាល​ពី​មុន​ចូល​ឆ្នាំ​​ដើរ​​រក​ទិញ​​ស៊ីម៉ងត៍​ និង​ថ្ម​​មិន​បាន​គ្រាប់​គ្រាន់ ពី​ព្រោះ​តម្រូវ​ការ​​​ស៊ីម៉ងត៍​ និង​ថ្ម​​ច្រើន​លើស​លប់​នៅ​ភ្នំពេញ​។ ម្យ៉ាង​ទៀត​ ​ពេល​ចូល​ឆ្នាំ​កម្មករ​​បាន​ទៅ​ស្រុក​ច្រើន​ថ្ងៃ​ដែល​ធ្វើ​​ឲ្យ​ការ​កសាង​យឹត​យាវ​ខ្លះ។

តាម​ការ​គ្រោង​ទុក​ បឹងកេត​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ទទួល​ក្រុម​ភ្នំពេញ​ក្រោន​ នៅ​ថ្ងៃ​​អាទិត្យ​ ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩​​ដែល​ជា​ការ​ប្រកួត​​ជើង​ទី​២​នៃ​លីគ​កំពូល​កម្ពុជា ប៉ុន្តែ​ប្រហែល​ជា​មិន​អាច​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​ឡើយ៕​

អត្ថបទ៖ ជាន ចាន់រ៉ា