Klopp ​និទាន​រឿង​ប៉ះ Real Madrid ​៥​ឆ្នាំ​មុន ​លើក​ទឹក​ចិត្ត Liverpool ​យក​ឈ្នះ Barca ​យប់​នេះ​

  • 2019-05-07 04:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គ្រាម​លើ​វាល​ស្មៅ​ដ៏​ជក់​ចិត្ត​រវាង​ក្រុម Liverpool ​និង Barcelona ​ជើង​ទី​២ ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​នឹង​លេង​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​ហើយ។

ដោយសារ​តែ​ជើង​ទី​១ ចាញ់ ៣- ០ ​ហើយ​នោះ ​ក្រុម Liverpool ​ពិត​ជា​ត្រូវ​ធ្វើ​ការ​ធ្ងន់​ខ្លាំង ​ទើប​អាច​ឡើង​វគ្គ​បន្ដ​ទៀត​បាន។ ​ទន្ទឹម​គ្នា​នឹង​សម្ពាធ​ធំ​នៅ​នឹង​មុខ​នេះ ​លោក Klopp ​បាន​នឹក​ឃើញ​រឿង​កាល​ពី​ឆ្នាំ​២០១៤ ​គ្រា​ដែល​លោក​នៅ​ដឹក​នាំ​ក្រុម Dortmund ​លេង​នៅ Champions League ​នេះ​ដូច​គ្នា​។

អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​និយាយ​ប្រាប់​ទៅ​កីឡាករ Liverpool ​ទាំង​អស់​ថា ​នៅ​ឆ្នាំ​២០១៤​នោះ ​លោក​ដឹក​នាំ Dortmund ​លេង​ទល់​ក្រុម Real Madrid ​នៅ UCL ​ហើយ​ជើង​ទី​១​នៅ​អេស្ប៉ាញ ​ក៏​ចាញ់ ៣-០ ​ដូច្នេះ។ ក្រោយ​ពី​ចាញ់​នេះ​ហើយ ​នៅ​ជើង​ទី​២ ​Klopp ​បាន​ប្ដូរ​ទម្រង់​លេង ​និង​កីឡាករ​មួយ​ចំនួន ​រហូត​លទ្ធផល​ប្រកួត​ជើង​ទី​២​នេះ ល្អ​មើល​ខ្លាំង ​ហើយ​អាច​ឈ្នះ​អធិរាជ​ស​បាន ២-០ ​វិញ​ទៀត។ ការ​ប្រកួត​នោះ ​ត្រូវ​បាន​អ្នក​ចាត់ការ​ពូកែ​លេង​ទឹក​មុខ​យល់​ថា Dortmund ​គួរ​តែ​ឈ្នះ​ច្រើន​គ្រាប់​ជាង​នេះ ​មិន​សម​ត្រឹម​២-០​ឡើយ។

ការ​និយាយ​លើក​រឿង​នេះ​ឡើង គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ក្រុម Liverpool ​វិញ ​កុំ​ឱ្យ​អស់​សង្ឃឹម ​ព្រោះ​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ។ ដូច​គ្នា​នេះ ​លោក Klopp ​ក៏​បន្ថែម​ដែរ​ថា ​សម័យ​នោះ​ប៉ះ Real Madrid ​ខណៈ​ដែល​បច្ចុប្បន្ន​ប៉ះ Barcelona ​ដូច្នេះ​ការ​ប្រកួត​នឹង​ខុស​គ្នា​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម