Premier League ត្រៀម​ពាន​២​ និង​មេដាយ​២​ឈុត​សម្រាប់​ថ្ងៃ​ចុង​ក្រោយ​

  • 2019-05-07 08:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​នឹង​បិទ​ទ្វារ​សម្រាប់​រដូវ​កាល​២០១៨/២០១៩​ នៅ​ចុង​សប្ដាហ៍​នេះ​ហើយ​ ក្រោយ​ដំណើរ​ការ​ប្រកួត​អស់​៣៧​សប្ដាហ៍​កន្លង​មក។

បើ​ទោះ​ជា​ប្រកួត​អស់​ពេល​១០​ខែ​ទៅ​ហើយ​ក្ដី​ តែ​ក្របខ័ណ្ឌ​ដ៏​មាន​ឥទ្ធិពល​បំផុត​ក្នុង​ពិភពលោក​នេះ​នៅ​មិន​ទាន់​រក​ឃើញ​ជើង​ឯក​នៅ​ឡើយ​ដោយ​សារ​យក្ស​២​មាន​ Manchester City និង​ Liverpool នៅ​ប្រទាញប្រទង់​គ្នា​នៅ​ឡើយ​ពោល​គឺ​ខុសត្រូវ​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ។

នៅ​សប្ដាហ៍​ចុងក្រោយ​​ទី​៣៨​បើ​ City ឈ្នះ​ Brighton នោះ​នឹង​លើក​ពាន​តែ​ម្ដង​ ប៉ុន្តែ​បើ​ភ្លាត់​ស្មើ​ឬ​ចាញ់​ ហើយ​ Liverpool ឈ្នះ​ Wolves នោះ​ ពាន​នឹង​ធ្លាក់​ទៅ​លើ​ដៃ​ Liverpool វិញ។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ស្ថាប័ន​ Premier League នឹង​រៀប​ពាន​២​ និង​មេដាយ​២​ឈុត​។

ពាន​ និង​មេដាយ​១​ឈុត​ គឺ​ទុក​នៅ Anfield ក្នុង​ករណី​ Liverpool ក្លាយ​ជា​ជើង​ឯក​គឺ​នឹង​ប្រារព្ធ​ពិធី​នៅ​ទីនោះ ដោយ​ឡែក​ពាន​និង​មេដាយ​១​ឈុត​ទៀត​គឺ​ទុក​នៅ​កីឡដ្ឋាន American Express Community សម្រាប់​ប្រើ​​ករណី​ Man City ឈ្នះ​ Brighton នឹង​ធ្វើ​ពិធី​នៅ​ទីនោះ​ដូចគ្នា៕ ​

ប្រភព៖ Premier League   អត្ថបទ៖ រ័ត្ន