ភស្តុតាងទាំង ១០ បង្ហាញ​ថា អ៊ីស្លង់ ជាប្រទេសប្រកបដោយភាពច្នៃប្រឌិត

  • 2019-05-07 09:16:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីស្លង់​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក។ មនុស្ស​មួយ​ចំនួន​គិត​ថា ប្រជាជន​អ៊ីស្លង់​ប្រហែល​ជា​រស់​នៅ​ក្នុង​ជីវិត​គួរ​ឲ្យ​ធុញ​ទ្រាន់​ហើយ ប៉ុន្តែ​ការពិត វា​មិន​ដូច្នេះ​ទេ។

ខាង​ក្រោម​នេះ គឺ​ជា​ភស្តុតាង​ទាំង ១០ បង្ហាញ​ថា អ៊ីស្លង់ ជា​ប្រទេស​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ៖

១. ពួក​គេ​ប្រើ​ប្រាស់​រូប​បំភ័ន្ត​ភ្នែក​ដើម្បី​បន្ថយ​ល្បឿន​ចរាចរ

គំនូរ​ថ្មើរ​ជើង ត្រូវ​បាន​គេ​គូរ​ជា​លក្ខណៈ 3D នៅ​ក្នុង​ទីក្រុង​នេសាទ​ភាគ​ពាយព្យ​ប្រទេស​អ៊ីស្លង់។ ការ​ប្រើ​ប្រាស់​គំនូរ​ដូច​នេះ ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​ថា​ហោះ​ពី​ដី ចំណែក​ឯ​អ្នក​បើក​បរ​វិញ មាន​អារម្មណ៍​ថា​ដូច​ជា​មាន​ឧបសគ្គ​នៅ​ពី​មុខ ដូចនេះ​ពួក​គេ​នឹង​បន្ថយ​ល្បឿន។

២. ពួកគេជឿលើម្រិញគង្វាល

នៅ​ពេល​ដែល​មាន​ឥន្ទធនូ​នៅ​លើ​មេឃ ប្រជាជន​អ៊ីស្លង់​និយាយ​ថា​ពួក​ម្រេញ​គង្វាល​ជា​អ្នក​ធ្វើ​ឲ្យ​វា​បង្ហាញ​ខ្លួន។ លើស​ពី​នេះ​ទៀត អតីត​សមាជិក​សភា​ម្នាក់ អះអាង​ថា​ពួក​ម្រេញ​គង្វាល​ជួយ​ជីវិត​របស់​លោក​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​ទៀត​ផង។ នៅ​ពេល​ខ្លះ ការ​សាង​សង់​ផ្លូវ​ត្រូវ​បាន​បដិសេធ​ប្រសិន​បើ​វា​ធ្វើ​ឆ្លង​កាត់​កន្លែង ដែល​គេ​ជឿ​ថា​មាន​ម្រេញ​គង្វាល​រស់​នៅ។

៣. ពួកគេ​ងូត​ទឹក​នៅ​ខាង​ក្រៅ សូម្បីតែរដូវ​រងា​ក៏ដោយ

នៅ​ក្នុង​ប្រទេស អ៊ីស្លង់ មាន​ស្ទឹង​និង​កន្លែង​ងូត​ទឹក​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​ងូត​ទឹក​ក្ដៅ​អីចឹង។ ពួក​គេ​ចូល​ចិត្ត​ងូត​ទឹក​នៅ​ខាង​ក្រៅ​និង​មើល​ពន្លឺ​នៃ​ភាគ​ខាង​ជើង។

៤. ពួក​គេ​រុំ​ចំបើង​ឲ្យ​មើល​ទៅ​ដូច​នំ Marshmallow

កសិករ​អ៊ីស្លង់ ប្រើ​ប្រាស់​ប្លាស្ទិក​ពណ៌​ស​រុំ​ចំបើង ដែល​មើល​ទៅ​ហាក់​ដូច​ជា​នំ Marshmallow ដ៏ធំ។ ប៉ុន្តែ​ការ​ធ្វើ​ដូចនេះ គឺ​ដើម្បី​រក្សា​ចំបើង​បាន​យូរ និង​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ឆ្លង​កាត់​ឃ្លាន​ប៉ុណ្ណោះ។

៥. ពួក​គេ​ដាក់​កូន​ឲ្យ​គេង​ខាង​ក្រៅ សូម្បី​តែ​រដូវ​រងា​ក៏​ដោយ

ការ​ធ្វើ​ដូច​នេះ​ប្រហែល​ជា​រឿង​ចម្លែក​សម្រាប់​អ្នក​ម្ដាយ​ជុំ​វិញ​ពិភពលោក ប៉ុន្តែ​ប្រជាជន​អ៊ីស្លង់​វិញ​មិន​គិត​ដូច្នេះ​ទេ។ ពួក​គេ គិត​ថា​ការ​គេង​ជាមួយ​ខ្យល់​បរិសុទ្ធ​នឹង​ធ្វើ​​ឲ្យ​ទារក​មាន​សុខភាព​ល្អ។ ហេតុ​ដូចនេះ​ហើយ បាន​ជា​គេ​ឃើញ​មាន​រទេះ​កូន​ក្មេង​ជា​ច្រើន​នៅ​ខាង​ក្រៅ​ហាង​កាហ្វេ ឬ​ហាង​ទំនិញ។

៦. ប៉ូលិស​របស់​ពួកគេ​ជា​មនុស្ស​រួស​រាយ​បំផុត

ប៉ូលិស​អ៊ីស្លង់​ចូលចិត្ត​បង្ហោះ​រូប Selfie បែប​ឡប់​ៗ និង​កំប្លែង​ទៅ​ក្នុង​បណ្ដាញ​សង្គម Instagram។ នេះ​ប្រហែល​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​អ៊ីស្លង់ ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​ហើយ ដោយ​សារ​តែ​ប៉ូលិស​របស់​ពួក​គេ​ពូកែ​កំប្លែង​បំផុត។

៧. ពួកគេផ្ញើសំបុត្រសូម្បីតែគ្មានអាសយដ្ឋានឬឈ្មោះក៏ដោយ

នៅ​ប្រទេស​អ៊ីស្លង់ អ្នក​អាច​ផ្ញើ​សំបុត្រ​ជាមួយ​ផែន​ទី​ដែល​គូរ​ដោយ​ដៃ​ដោយ​មិន​ចាំ​បាច់​មាន​អាសយដ្ឋាន ឬ​ឈ្មោះ​អ្នក​ទទួល​នោះ​ទេ។ រូប​ខាង​ក្រោម​នេះ គឺ​ជា​សំបុត្រ​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​ដល់​ដៃ​កសិករ​ម្នាក់ ដែល​មាន​ត្រឹម​ផែន​ទី​ប៉ុណ្ណោះ។

៨. ពួកគេពិនិត្យមើលក្នុងកម្មវិធីពិសេសមួយមុនពេលណាត់ជួបគ្នា

អ្នក​បង្កើត​កម្មវិធី​អ៊ីស្លង់ បាន​បង្កើត​កម្មវិធី​ពិសេស​មួយ ដែល​អាច​បង្ហាញ​ថា​តើ​ដៃ​គូ​ដែល​អ្នក​ណាត់​ជួប​ជាប់​សាច់​ឈាម​នឹង​អ្នក​ឬ​ទេ។ ពួក​គេ​រួម​បញ្ចូល​ព័ត៌មាន​ពី ១ ០០០ ឆ្នាំ​ចុង​ក្រោយ​នេះ និង​យក​ចេញ​ពី​ទិន្នន័យ​ក្នុង​អ៊ីនធឺណេត។​

៩. ពួកគេប្រើការច្នៃប្រឌិតដើម្បីជួយសង្រ្គោះភពផែនដី

សិស្ស​ជន​ជាតិ​អ៊ីស្លង់​ម្នាក់​ឈ្មោះ Ari Jónsson បាន​បង្កើត​ដប​ទឹក​ដែល​អាច​រំលាយ​បាន​ដោយ​មាន​ម្សៅ​ពណ៌​ក្រហម។ ដប​ទាំង​នោះ នឹង​រក្សា​រូប​រាង​ដើម​នៅ​ពេល​ដែល​មាន​ទឹក​នៅ​ខាង​ក្នុង ប៉ុន្តែ​ពួក​វា​នឹង​ចាប់​ផ្ដើម​រលាយ​នៅ​ពេល​ដប​ទទេ។

១០. ពួកគេបង្កើតកម្មវិធីទូរទស្សន៍ការពិតអំពីសត្វឆ្មា

អ្នក​បង្កើត​កម្មវិធី​ទូរទស្សន៍ និយាយ​ថា​មនុស្ស​ជា​ច្រើន​ធុញ​ទ្រាន់​នឹង​ព័ត៌មាន​មិន​ល្អ និង​កម្មវិធី​ទូរទស្សន៍​ដដែល​ៗ។ ដូច្នេះ​ហើយ បាន​ជា​គេ​បង្កើត​កម្មវិធី​នេះ​ឡើង​ហើយ​ទទួល​បាន​ភាព​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន