បាក់​ស្រឹបៗ ​គំរូរាង iPhone 11R ​ត្រៀម​ប្រកាស​ក្នុងរយៈពេលបួនខែខាងមុខ

  • 2019-05-08 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មើល​​ឃើញ​ពី​ភាព​ជោគជ័យ​នៃ iPhone XR កាល​ពី​ឆ្នាំ​ទៅ Apple ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​តែ​បន្ត​វិវត្ត​ឡើង​ជំនាន់​ថ្មី​មួយ​ម៉ូឌែល​ទៀត​ប្រើប្រាស់​ឈ្មោះ iPhone 11R ឬ iPhone XIR។ យោង​តាម​ការ​ស្រមើស្រមៃ​ចេញ​ពី​ការ​រចនា​របស់ Hasan Kaymak បាន​រំលេច​នូវ​គំរូ​រូបរាង​ដ៏​ទាក់​ភ្នែក​មួយ។

តាម​ប្រភព​អ្នក​រចនា​សន្និដ្ឋាន​ថា iPhone 11R នឹង​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ ​ជាមួយ​ការ​រក្សា​រចនាបថ​រូបរាង​ដូច iPhone XS ស្រប​ពេល​ខាង​មុខ​បន្ត​ស្នាម​ឆក​នៅ​កណ្តាល។ ប៉ុន្តែ​អភិវឌ្ឍ​នូវ​មុខងារ​ថ្មី​នៃ​ការ​ចែក​ថាមពល​ថ្ម​ទៅ​កាន់​ឧបករណ៍​ដទៃ​តាម​រយៈ​ប្រព័ន្ធ​ឥត​ខ្សែ​ Wireless ពោល​គឺ​តួ​ក្រោយ​នឹង​ប្តូរ​មក​ប្រើប្រាស់​សារធាតុ​កញ្ចក់ ជំនួស​អាលុយមីញ៉ូម។

យ៉ាងណាមិញ​នេះ​គ្រាន់​តែ​ជា​ការ​ស្រមើស្រមៃ​ជ្រុង​មួយ​តែ​ប៉ុណ្ណោះ ចំពោះ​ដំណឹង​លម្អិត​និង​រូបរាង​ផ្លូវការ​នឹង​ប្រកាស​ផ្សាយ​នា​អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ។ ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា