មក​ស្គាល់​មុខ​កីឡាករ​ និង​គ្រូ​បង្វឹក​ឆ្នើម​ក្នុង​ PL ប្រចាំ​ខែ​មេសា

  • 2019-05-07 13:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​បង្ហាញ​ពី​កីឡាករ​ឆ្នើម​ និង​គ្រូ​បង្វឹក​ឆ្នើម​ក្នុង​ក្របខ័ណ្ឌ​ប្រចាំ​ខែ​មេសា​នេះ កាល​ពី​ពេល​អម្បាញ់មិញ​នេះ។

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Leicester City កីឡាករ​ Jamie Vardy បាន​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​ ខណៈ​អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola ជាប់​ជា​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ខែ​មេសា​នេះ។

Vardy ក្នុង​ខែ​នេះ​ដែរ​ បាន​រក​គ្រាប់​បាល់​ចំនួន ៥​គ្រាប់ ក្នុង​ ៤​ប្រកួត​ដែល​គេ​បាន​លេង​ក្នុង​ក្របខ័ណ្ឌ​ Premier League។

រី​ឯ Guardiola វិញ​បាន​ដឹកនាំ​ Manchester City ឲ្យ​ឈ្នះ​ទាំង​ ៥​ប្រកួត​ដែល​បាន​លេង​ក្នុង​ខែ​នេះ ហើយ​ព្រម​ទាំង​ជួយ​ឲ្យ​ក្លឹប​មួយ​នេះ​កាន់កាប់​កំពូល​តារាង​ដោយ​មាន ៩៥​ពិន្ទុ​ក្នុង​ដៃ៕

អាន​បន្ត​៖

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី