មិន​ជឿ​កុំ​ប្រមាថ Ronaldo ​ទាយ​ច្បាស់​​ថា Liverpool ​ឈ្នះ គឺ​ឈ្នះ​មែន​

  • 2019-05-08 01:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​ក្នុង​លទ្ធផល ៤-០ ​សម្រាប់​ជើង​ទី​២​នេះ ​ហើយ​លទ្ធផល​នេះ​សរុប​ទាំង​ពីរ​ជើង​ទៅ គឺ​ក្រុម Liverpool ​ឈ្នះ ៤-៣ ​លើ​ក្រុម Barcelona ​។

ការ​វាយ​បក​របស់​ហង្ស​ក្រហម ​កំពុង​ធ្វើ​ឱ្យ​ផ្អើល​ពិភព​លោក​ហើយ ត្បិត​អី Barcelona ​ជា​ក្រុម​ខ្លាំង ​ធ្លាប់​តែ​វាយ​បក​គេ ​ប៉ុន្តែ​បែរ​ជា​ភ្លាត់​ត្រូវ​ក្រុម​របស់​លោក Klopp ​វាយ​បក​ទម្លាក់​បាន​វិញ​ដូច្នេះ។ យ៉ាងណាមិញ ​បើ​ងាក​ត្រលប់​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នោះ Cristiano Ronaldo ​ខ្សែ​ប្រយុទ្ធ​មាន​បទ​ពិសោធ​នៅ UCL ​នេះ ​រាប់​មិន​អស់ ​ក៏​ធ្លាប់​ទស្សទាយ​ថា Liverpool ​នឹង​ឈ្នះ​ជើង​ទី​២​នេះ​ដែរ។

នៅ​ពេល​នោះ Liverpool ​បាន​ចាញ់​ជើង​ទី​១ ​ក្នុង​លទ្ធផល ៣-០ ​ទៅ​ហើយ។ តែ​សម្រាប់ Ronaldo ​នៅ​តែ​មើល​ឃើញ​ថា​ក្រុម​ហង្ស​ក្រហម​ល្អ ​ហើយ​ជើង​ទី​២ ពួកគេ​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​បាន​ដដែល។ ជា​លទ្ធផល​ឆ្លង​កាត់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Liverpool ​ពិត​ជា​ធ្វើ​បាន​មែន ​ដែល​សឹង​តែ​មិន​គួរ​ឱ្យ​ជឿ​សោះ​ឡើយ។ ត្បិត​អី​ពួកគេ​អវត្តមាន​កីឡាករ​សំខាន់​នៅ​តំបន់​ខាង​លើ​២​នាក់ Salah ​និង Firmino ​ទៅ​ហើយ ​តែ​នៅ​អាច​ទម្លុះ​សំណាញ់​ទី​ក្រុម​អ្នក​មាន​បុណ្យ​បាន​៤​គ្រាប់​ទៀត​នោះ៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម