លេច​រឿង​អ្នក​គាំទ្រ Liverpool ដុត​កាំជ្រួច​​មិន​ឲ្យ​កីឡាករ Barca បាន​ដេក​ម៉ោង​៤​ទៀបភ្លឺ

  • 2019-05-08 02:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​គាំទ្រ Liverpool បាន​ដុត​កាំជ្រួច​នៅ​ខាង​ក្រៅ​សណ្ឋាគារ​​ស្នាក់​នៅ​របស់​ក្លឹប Barcelona មុន​ការ​​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ជើង​ទី​ពីរ។

កាល​ពី​ជើ​ទី​មួយ​សប្ដាហ៍​មុន​​នៅ​ទឹក​ដី Camp Nou ហង្សក្រហម​​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​លទ្ធផល ៣-០។ ប៉ុន្តែ​សម្រាប់​ជើង​ទី​ពីរ Liverpool បាន​បង្កើត​រឿង​​ភ្ញាក់ផ្អើល​កាល​ពី​យប់​មិញ វាយ​បក​យក​ឈ្នះ​វិញ ៤-០​ នៅ Anfield ធ្វើ​ឲ្យ​ពួក​គេ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UCL ២​រដូវ​កាល​ជាប់​គ្នា។

យ៉ាងណាមិញ​មុន​ការ​ប្រកួត​ជើង​ទី​ពីរ​កើត​ឡើង​ស្រាប់​តែ​លេច​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គម ដោយ​អ្នក​គាំទ្រ​ Liverpool បាន​ទៅ​លួច​ដុត​កាំជ្រួច​នៅ​ជិត​សណ្ឋាគារ Hilton Hotel ក្នុង​ទីក្រុង Liverpool ដែល​ជា​កន្លែង​របស់​ក្រុម​កីឡាករ​ Barcelona សម្រាក។ សំឡេង​កាំជ្រួច​បាន​បន្លឺ​ឡើង​នៅ​ម៉ោង​៤​ទៀបភ្លឺ ហើយ​ក្នុង​វីដេអូ​គេ​ឭ​អ្នក​គាំទ្រ​ម្នាក់​និយាយ​ថា ចង់​ឲ្យ Messi ក្រោក​ឡើង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ