Klopp ​ថា​ទម្លាក់​ Barca យប់​មិញ​គ្មាន​ក្បួន​គ្មាន​ល្បិច​អី​ទេ គឺ​គុណ​សម្បត្តិ​​កីឡាករ​

  • 2019-05-08 03:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​វាយ​បក​យក​ឈ្នះ​ Barcelona សរុប​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល​ ៤-៣​ ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League។

កាល​ពី​ជើង​ទី​មួយ​ Barca បាន​ផ្ដល់​ថ្នាំ​ខ្លាំង​ដោយ​បំបាក់​ហង្ស​ក្រហម​ ៣-០ ប៉ុន្តែ​ពេល​មក​កាន់​ទឹកដី​ Anfield ហង្ស​បាន​យក​ឈ្នះ​ Barca វិញ​ដោយ​លទ្ធផល​ ៤-០ ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ ម៉ាឌ្រីដ​ ប្រទេស​អេស្ប៉ាញ។​

ទោះ​ជា​មាន​គុណ​សម្បត្តិ​ដឹកនាំ​ក្រុម​ឡើង​ក៏​ពិត​មែនប៉ុន្តែ​ Jurgen Klopp ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​បាន​និយាយ​ថា​លោក​ គ្មាន​ក្បួន​ ឬ​យុទ្ធសាស្ត្រ​អ្វី​ដើម្បី​បំបាក់​ Barca យ៉ាង​សម្បើម​បែប​នេះ​ទេ។​ បុរស​សញ្ជាតិ​អាល្លឺម៉ង់​ដដែល​បន្ថែម​ថា​ នៅ​ពី​ក្រោយ​ជ័យ​ជម្នះ​នេះ​គឺ​ជា​ការ​លេង​ល្អ​របស់​កីឡាករ​ប៉ុណ្ណោះ។

"ការ​ប្រកួត​យប់​មិញ​គឺ​មហា​តានតឹង។​ ការ​ឈ្នះ​គឺ​ជា​រឿង​លំបាក​ហើយ​ តែ​ការ​បិទ​មិន​ឲ្យ​ក្រុម​ដូចជា​ Barca ស៊ុត​ចូល​គឺ​ជា​រឿង​កាន់​តែ​លំបាក។ ខ្ញុំ​មិន​ដឹង​ថា​កូន​ក្រុម​របស់​ខ្ញុំ​ធ្វើ​វា​បាន​ដោយ​របៀប​ណា​ឡើយ"។ Klopp និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ដូច្នេះ៕

ប្រភព៖ Liverpool FC   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម