មើល​ចុះ តួ​ធំ​ៗ Avenger ស្ទើរ​ទាំង​អស់ ត្រូវ​គេ​បើក​កកាយ​រូប​តាំង​ពី​កុមារ​ភាព​យ៉ាង​កម្រ

  • 2019-05-08 04:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marvel Cinematic Universe បាន និង​កំពុង​កើប​លុយ​ពី​ពិភព​លោក ចាប់​តាំង​ពី​បញ្ចេញ​ភាពយន្ត​ស្រែ​ស្រឡាយ Avenger ដោយ​ថ្មី​នេះ Avenger Endgame ដែល​ជា​ភាពយន្ត​ចុង​ក្រោយ​របស់​របស់​ក្រុម Super Hero កំពុង​ស្ថិត​ក្នុង​ដំណើរ​បំបែក​កំណត់​ពិភព​លោក ជា​ភាពយន្ត​រក​ចំណូល​ពី​ការ​ចាក់​បញ្ចាំង​បាន​ច្រើន​ជាង​គេ​របស់​រឿង "Avatar” បន្ទាប់​ពី​បាន​ទាញ​ទម្លាក់​រឿង “Titanic” ឲ្យ​ធ្លាក់​មក​នៅ​លេខ​៣ ហើយ​ខ្លួន​ឯង​ឡើង​ទៅ​អង្គុយ​កៅអី​លេខ​២។

ភាព​ល្បី​ល្បាញ​របស់ Avenger បាន​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត ទៅ​ដល់​តួ​អង្គ​សំខាន់​ៗ​មួយ​ចំនួន ក្នុង​នោះ​មាន​ទាំង​ចំណាប់​អារម្មណ៍​ពី​ប្រាក់​ចំណូល​របស់​តួ​អង្គ​ធំ​ៗ​ទាំង​នោះ ដែល​ម្នាក់​ៗ​ទទួល​បាន​ថ្លៃ​ហត់នឿយ​ក្នុង​រឿង​នេះ រាប់​សិប​លាន​ដុល្លារ​អាមេរិក​ឯណោះ។ នៅ​ក្នុង​នេះ សូម្បី​តែ​តួ​អង្គ Iron Man/Tony Stark ដែល​បង្ហាញ​មុខ​ក្នុង​រឿង Spider-Man: Homecoming ទទួល​ថ្លៃ​ហត់​នឿយ ដល់​ទៅ ៥លាន​ដុល្លារ​ទៅ​ហើយក្នុង​១ថ្ងៃ។

ថ្មី​ៗ​នេះ​ទៀត ក៏​បាន​ការ​បើក​បង្ហាញ​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​វិញ​ម្ដង​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​នោះ តួ​អង្គ​ធំ​ៗ​ស្ទើរ​ទាំង​អស់ ត្រូវ​បាន​គេ​បើក​កកាយ​រូបភាព​ពី​កុមារភាព​យ៉ាង​កម្រ។ បច្ចុប្បន្ន​ពួក​គេ​ម្នាក់​ៗ ស្អាត សង្ហា​រៀង​ៗ​ខ្លួន ចុះ​ពី​កុមារ​ភាព​វិញ​យ៉ាង​ណា? តាម​ដាន​ទាំង​អស់​គ្នា។

យឹង យន រំភើប​ឃើញ​បរទេស​ចូល​ចិត្ត​សិល្បៈ​ខ្មែរ ក្នុង​មហោស្រព​សិល្បៈ​ពិភព​

មក​វិញ​ហើយ​ៗ អតីត​តារា​ចម្រៀង Rock ៣​នាក់ ឲ្យ​តម្រុយ​ថា​នឹង​វិល​មក​ច្រៀង​

គំនូរ idol ច្រើន​នាក់ គូរ​ដោយ​វិចិត្រករ​លាក់​មុខ​មួយ​រូប សាមី​ខ្លួន​ឃើញ​អាច​គ្រុន​

Robert Downey JR. ដែល​សម្ដែង​ជា​តួ​ Iron Man/Tony Stark
Chris Evans ដែល​ដើរ​តួ​ជា​ Captain America
Chirs Hemsworth សម្តែង​ជា​តួ​អង្គ Thor
Chris Pratt ដើរ​តួ​ជា​ Peter Quill/Star-Lord
Scarlett Johansson សម្តែង​ជា​តួ​អង្គ Black Window
Benedict Cumberbatch ដើរ​តួ​ជា​ Stephen Strange/Doctor Strange
Tom Hiddleston សម្តែង​ជា​តួ​អង្គ Loky
Mark Ruffalo ដើរ​តួ​ជា​ Bruce Banner/Hulk
Tom Holland ដើរ​តួ​ជា​ Peter Parker/Spider-Man
Jeremy Renner សម្តែង​ជា​តួ​អង្គ Clint Barton

អត្ថបទ៖ ទារិកា