ថ្ងៃនេះ​កាល​ពី ៧៤​ឆ្នាំ​មុន អឺរ៉ុប​ត្រូវ​បាន​រំដោះ​ពី​ពួក Nazi

  • 2019-05-08 13:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ១៩៤៥ ពួក​ Nazi អាល្លឺម៉ង់​បាន​ប្រកាស​ចុះចាញ់​សង្គ្រាម​ក្នុង​ទ្វីប​អឺរ៉ុប បន្ទាប់​ពី​មេដឹកនាំ​របស់​ខ្លួន​លោក Adolf Hitler បាន​ធ្វើការ​សម្លាប់​ខ្លួន​កាល​ពី​ចុងខែ​មេសា​ ឆ្នាំ​ដដែល។

ក្នុង​ថ្ងៃ​នោះ​ដែរ ប្រជាជន​នៃ​ចក្រភព​អង់គ្លេស​ សហរដ្ឋអាមេរិក​ ក៏​ដូច​ជា នៅ​តាម​បណ្ដា​ទីក្រុង​មួយ​ចំនួន​ក្នុង​ភាគ​ខាង​លិច​ទ្វីប​អឺរ៉ុប​បាន​អបអរ​ទៅ​នឹង​បរាជ័យ​របស់​ពួក Nazi។

យ៉ាងណាមិញ នៅ​ទីក្រុង​ប៊ែរឡាំង​ (រដ្ឋធានី​របស់​ប្រទេស​អាល្លឺម៉ង់) នៅ​មាន​ការ​ប៉ះទង្គិច​គ្នា​ រវាង​ក្រុម​ទាហាន​សេសសល់​ Nazi នឹង​ទាហាន​របស់​សូរៀត​ ដែល​ការ​ប្រយុទ្ធ​គ្នា​នេះ​កើតឡើង​ ដោយសារ​ពួក​ Nazi នោះ​មាន​បំណង​ចុះចាញ់​ពួក​លោក​ខាង​សេរី (អង់គ្លេស, អាមេរិក)។

សង្គ្រាម​នោះ​អូស​បន្លាយ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ពោល​នៅ​រុស្ស៊ី​បាន​ជ្រើស​យក​ថ្ងៃទី៩ ឧសភា​ ជា​ថ្ងៃ​ជោគជ័យ​លើ​ពួក Nazi៕

អាន​បន្ត​៖

ប្រភព៖ History   ប្រែ​សម្រួល៖ ហ៊ីម រស្មី