តួ​​ស្រី​កូរ៉េ​ម្នាក់ ​បាត់បង់​ជីវិត​ក្នុង​​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់

  • 2019-05-09 02:46:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​កាល​ពី​ថ្ងៃ​ទី ៨ ខែ​ឧសភា​ម្សិលមិញ​នេះ Han Ji Sung ដែល​ជា​តារា​សម្ដែង និង​ជា​អតីត​​សមាជិក​ក្រុម​ចម្រៀង​នារី​ម្នាក់​ បាន​បាត់​បង់​ជីវិត​​ទាំង​វ័យ​ក្មេង​ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ដ៏​រន្ធត់​មួយ។

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​​តារា​វ័យ ២៨ ឆ្នាំ​រូប​នេះ​ បាន​ចូល​ចត​រថយន្ត​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ ដោយ​សារ​តែ​ប្ដី​របស់​ខ្លួន​ស្រាប់​តែ​ត្រូវ​ការ​ប្រើ​បន្ទប់​ទឹក​ភ្លាមៗ ហើយ​នៅ​ពេល​ដែល​នាង​ឈាន​ជើង​ចេញ​ពី​រថយន្ត​ដោយ​មិន​ដឹង​មូលហេតុ នាង​ត្រូវ​រថយន្ត​ពីរ​​គ្រឿង​បុក​​បន្ត​កន្ទុយ​គ្នា​តែ​ម្ដង។

Han Ji Sung បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​នៅ​ឆ្នាំ ២០១០ ក្នុង​​​នាម​ជា​​សមាជិក​ក្រុម​ចម្រៀង​ B.Dolls ​ដោយ​បាន​ប្រើ​ឈ្មោះ​ថា​ Seo I។ ក្រោយ​មក​នាង​បាន​ក្លាយ​ជា​តារា​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ភាគ​ដូច​ជា​ "Second to Last Love” និង "Happy Sisters” រួម​នឹង​ភាពយន្ត​​ “Moonlit Gymnastics” និង​ “Sori: Voice from the Heart” ជា​ដើម៕​

​​​​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ សុខហេង