Tom Holland រីករាយក្នុងការថតស្រឡាយរឿង "Spider-Man” ចំនួន ២០ ទៀត

  • 2019-05-09 03:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Tom Holland ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​របស់ Marvel ចាប់​តាំង​ពី​រូប​លោក​ចូលរួម​ជាមួយ MCU ក្នុង​តំណែង​ជា​តួអង្គ Peter Parker របស់​ខ្សែ​ភាពយន្ត "Captain America: Civil War” មក​ម៉្លេះ។ តាំង​ពី​នោះ​មក លោក​ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត ៣ ផ្សេង​ទៀត ដូច​ជា "Spider-Man: Homecoming” “Avengers: Infinity Wars” និង "Avengers: Endgame”។ ជាមួយ​គ្នា​នេះ​ដែរ ឆាប់​ៗ​ខាង​មុខ​នេះ ស្រឡាយ​រឿង "Spider-Man” ថ្មី​មួយ​ទៀត​របស់​លោក ក៏​ត្រៀម​នឹង​ចាក់​បញ្ចាំង​ផង​ដែរ។

អំឡុង​ពេល រៀបចំ​ការ​ជួបជុំ​របស់​​រឿង "Spider-Man: Far From Home” ក្នុង​ទីក្រុង​ឡុងដុង តារា​ប្រុស​វ័យ ២២ ឆ្នាំ​រូប​នេះ ត្រូវ​បាន​អ្នក​សារព័ត៌មាន​សាកសួរ​ជុំវិញ​បទ​ពិសោធ​របស់​លោក​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត Spider-Man ទី២​របស់​លោក​នេះ ហើយ​តារា​ប្រុស​រូប​នេះ​ក៏​បាន​បង្ហាញ​ថា លោក​ពិត​ជា​មាន​ភាព​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​ថត​​ស្រឡាយ​ខ្សែ​ភាពយន្ត​មួយ​នេះ​ចំនួន ២០ រឿង​ទៀត។

“ខ្ញុំ​​ពិត​ជា​មាន​អារម្មណ៍​ល្អ​ណាស់។ វា​ជា​បទ​ពិសោធ​ដ៏​អស្ចារ្យ​មួយ​ក្នុង​នាម​ជា​អ្នក​សម្ដែង ហើយ​បទ​ពិសោធ​ដ៏​វិសេសវិសាល​ក្នុង​នាម​ជា​តារា​សម្ដែង​ដែល​បាន​សម្ដែង​ជា​តួអង្គ​ដែល​ខ្លួន​ឯង​ពេញ​ចិត្ត។ ម្ដង​ហើយ​ម្ដង​ទៀត។ ហ៊ឺម! ខ្ញុំ​ពិត​ជា​រក្សា​ផ្នត់​គំនិត​ថា ប្រសិន​បើ​អ្នក​ចង់​ធ្វើ ២០​រឿង​នៃ​ស្រឡាយ​ភាពយន្ត​មួយ​នេះ​ទៀត អ៊ីចឹង​ខ្ញុំ​នឹង​ធ្វើ​វា ព្រោះ​វា​ពិត​ជា​សប្បាយ​ណាស់។ វា​ពិត​ជា​តម្លៃ​ដ៏​ពិត​ប្រាកដ ហើយ​ពោរពេញ​ដោយ​ភាព​រីករាយ។ ​ វា​អាច​នឹង​មាន​ភាព​រីករាយ​ច្រើន​លើក​នេះ​ជា​ជាង​រឿង​មុន​ៗ។ វា​ពិត​ជា​អស្ចារ្យ​ណាស់"។ តារា​សម្ដែង Tom Holland បញ្ជាក់៕

ប្រភព៖ ScreenRant   ប្រែ​សម្រួល៖ អន សុភក្ត្រា