តោះ! សាក​កម្លាំង​កាមេរ៉ា Pixel តម្លៃ ៣៩៩ ដុល្លារ ជា​មួយ S10+ និង P30 Pro

  • 2019-05-09 03:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pixel 3a/3a XL គឺ​ជា​ស្មាតហ្វូន​ធូរ​ថ្លៃ​​ដំបូង​របស់​ Google ដែល​មាន​បំពាក់​ដោយ​កាមេរ៉ា​សមត្ថភាព​ខ្លាំង​ដូច​ជា Pixel 3 អ៊ីចឹង​ដែរ។ វីដេអូ YouTube មួយ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​សមត្ថភាព​ចាប់​យក​រូបភាព​របស់​ Pixel 3a ជា​មួយ​នឹង​ស្មាតហ្វូន​កំពូល​ៗ​ពីរ​ម៉ូដែល​គឺ Galaxy S10+ និង Huawei P30 Pro។

មុន​ទស្សនា​ការ​ប្រៀប​ធៀប​ត្រូវ​ដឹង​ថា​ Pixel 3a មាន​កាមេរ៉ា​មួយ​គ្រាប់​នៅ​ខាង​ក្រោយ​កម្រិត ១២,២ MP ជា​មួយ Apeture f/1.8 និង​កាមេរ៉ា​មុខ​កម្រិត ៨ MP ជា​មួយ Aperture f/2.0។ ចំណែក​ Galaxy S10+ ​បំពាក់​កាមេរ៉ា ៣ គ្រាប់ និង P30 Pro មាន​បំពាក់ ៤ គ្រាប់។

ការ​ប្រៀបធៀប​សមត្ថភាព​នេះ​ គឺ​ប្រៀប​ធៀប​លើ​ចំណុច​តូចៗ​ដូច​ជា ​សមត្ថភាព​ស្រូប​សំឡេង​ពេល​ថត​វីដេអូ, ​ការ​​ថត​រូប​​​នៅ​ទីធ្លា​ខាង​ក្រៅ, ការ​ថត​រូប​ Zoom, ​ការ​ថត​រូប​ Portrait, ការ​ថត​រូប​នៅ​ពេល​យប់​ដោយ​ថត​ធម្មតា និង​ប្រើ​មុខងារ​ជំនួយ និង​ការ​​ថត​ដោយ​ប្រើ​ Flash ជា​ដើម។

បន្ថែម​ពី​នេះ​ក៏​ប្រៀប​ធៀប​លើ​សមត្ថភាព​ថត​វីដេអូ​លក្ខណៈ Time Lapse, ថត​វីដេអូ​ធម្មតា, ថត​វីដេអូ​ក្នុង​ល្បឿន​យឹត​ និង​ថត​វីដេអូ​ពេល​យប់​ជា​ដើម។ ចុង​ក្រោយ​គេ​ការ​ប្រៀប​ធៀប​សមត្ថភាព​កាមេរ៉ា​ខាង​មុខ ទាំង​ចំពោះ​ការ​ថត​រូប និង​ថត​វីដេអូ។

​​​​​លទ្ធផល​ពី​ការ​ប្រៀបធៀប​ឃើញ​ថា​ស្មាតហ្វូន​ទាំង​បី​មាន​ចំណុច​ខ្លាំង​រៀង​ៗ​ខ្លួន​ដើម្បី​ចង​ចិត្ត​អ្នក​ថត​រូប។ តួយ៉ាង​ Pixel 3a មាន​ចំណុច​ខ្លាំង​ត្រង់​ការ​ផលិត​រូបភាព​ចេញ​ជា​ពណ៌​ធម្មជាតិ​ពិតៗ, អាច​រក្សា​លំនឹង​បាន​ល្អ​ពេល​ថត​វីដេអូ 4K និង​ ថត​ Selfie បាន​ស្អាត​ផង​ដែរ។ ចំណែក​ Galaxy S10+ ខ្លាំង​ត្រង់​​ការ​ថត​ Bokeh, ពណ៌​រូបភាព​បែប​ធម្មជាតិ និង​ផលិត​វីដេអូ​ Slo-Mo បាន​ល្អ​ជា​ដើម។ ចំពោះ​ P30 Pro វិញ​ លេច​ធ្លោ​ជាង​គេ​បំផុត​គឺ​សមត្ថភាព​ Zoom បាន​ឆ្ងាយ​ដោយ​រក្សា​គុណភាព​បាន​ល្អ និង ខ្លាំង​ចំពោះ​ការ​ថត​រូប/វីដេអូ​ពេល​យប់​ជា​ដើម៕​​​

ចុចអាន៖

អត្ថបទ៖ សុខហេង