ច្រើនសន្លឹករបស់ ឈិន មុន្នីនាថ សម្រស់ពេញវ័យកាន់តែស្អាត ឯទីផ្សារសិល្បៈក៏មិនធម្មតា

  • 2019-05-09 06:35:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងពូកែចូលតួ កញ្ញា ឈិន មុន្នីនាថ ដែលទស្សនិកជនភាគច្រើនតែងនិយមហៅថា «លីនីតូច» តួឯកស្រីក្នុងរឿង សិសិរដូងក្នុងបេះដូងរបស់ស្ថានីយ៍ទូរទស្សន៍ហង្សមាសហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជន និងបណ្ដាផលិតករក្នុងស្រុក។ ខណៈមានសមត្ថភាពសម្ដែងខ្ពស់ សម្រស់ស្រស់ស្អាត និងសំឡេងពីរោះផងនោះ បានធ្វើឱ្យកញ្ញាទទួលបានការងារសិល្បៈបន្តឥតឈប់ឈរ។ ពិសេសរូបសម្រស់ដ៏ស្រស់សោភារបស់កញ្ញា លើបណ្ដាញសង្គមដែលបានបង្ហោះរូបភាព ធ្វើឲ្យទស្សនិកជនលាន់មាត់សសើរថាលីនីតូចពេលនេះពិតជាប្រែសម្រស់ស្អាតជាងកាលនៅពីក្មេងទៀត ហើយកាន់តែគួរឱ្យស្រលាញ់ជាងមុនស្នាមញញឹមក៏មានមន្តស្នេហ៍។

ជាក់ស្តែងថ្មីៗនេះខ្សែភាពយន្តថ្មីរបស់តារាស្រីរូបនេះនៅ ផលិតកម្ម LD Picture «ជួបស៊យ វគ្គ២»ទើបបានដាក់ចាក់បញ្ចាំង ហើយតារាស្រីរូបនេហក៏ជាតួឯកសម្ដែងដោយលោក ថុង ក៏ទទួលការគាំទ្រមិនធម្មតា។

គួររំលឹកផងដែរថា កញ្ញា ឈិន មុន្នីនាថ ក្រៅពីការងារសម្ដែង រឿងភាគ និងខ្សែភាពយន្តខ្នាតធំ ស្ប៉តពាណិជ្ជកម្មជាច្រើន កញ្ញាក៏មានសមត្ថភាពច្រៀងពីរោះមិនធម្មតាផងដែរ ព្រោះមានឈាមជ័រឪពុកជាអ្នកសិល្បៈ និងជាតារាចម្រៀងដែលមានប្រជាប្រិយភាព លោក ឈិន កុសល ដែលបានបង្ហាត់បង្ហាញកូនស្រីម្នាក់នេះ រហូតអាចច្រៀងបាន​ល្អ៕

ទស្សនារូបភាព និង វីដេអូខាងក្រោម៖

រូបភាពយកពី FB​ Page៖ កញ្ញា ឈិន មុន្នីនាថ

អត្ថបទ៖ សិរីរត្នន៍