មើល​ទីស្នាក់ការ Apple ធ្វើ​ហើយ​ពេញ​រូបរាង ពិត​ជា​អស្ចារ្យ​សម្បើម​

  • 2019-05-09 06:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Duncan Sinfield បាន​វិល​ត្រឡប់​មក​វិញ​ជា​មួយ​វីដេអូ​ថ្មី ដែល​ប្រើ​ប្រាស់​ Drone ថត​យក​ទិដ្ឋភាព​​ទីស្នាក់ការ Apple Park ​តម្លៃ ៥ ពាន់​លាន​ដុល្លារ​ ពេល​សាងសង់​រួច​រាល់​​ពេញ​រូប​ពេញ​រាង។

​​វីដេអូ​ថ្មី​នេះ​មាន​បង្ហាញ​អំពី​​អគារ​​ជា​ច្រើន​​ដែល​ស្ថិត​នៅ​ខាង​ក្នុង​ Apple Park ​ក្នុង​នោះ​រួម​មាន​សាល​មហោស្រព​ Steve Jobs ដែល​ជា​ទីតាំង​ប្រកាស​ចេញ​ផលិតផល​ Apple ថ្មីៗ​ជា​ដើម។ គួរ​ដឹង​ថា​នៅ​ក្នុង​ Apple Park មាន​​សាង​សង់​នូវ​អគារ​ជា​ច្រើន​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ២៦ ម៉ឺន​ការ៉េ។ អគារ​មេ​នៅ​ចំ​កណ្ដាល​មាន​ប្រើ​នូវ​ផ្ទាំង​កញ្ចក់​ក្រាស់​ៗ​ធ្វើ​ជា​ជញ្ជាំង​ ដែល​អាច​មើល​ឃើញ​​ទិដ្ឋភាព​​នៅ​ខាង​ក្នុង​ ហើយ​នៅ​លើ​ដំបូល​មាន​ក្រាល​ដោយ​បន្ទះ​សូឡារ​​​​ដើម្បី​ផ្គត់ផ្គង់​ថាមពល​ដល់​ទីស្នាក់ការ​ទាំង​មូល។

ខាង​ក្រោម​ជា​វីដេអូ​ថ្មី​ចុង​ក្រោយ​នៃ​ទិដ្ឋភាព​ Apple Park ទាំង​មូល ៖​​​

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង