Kane រំពឹង​ជា​ទាន់​ជំនួប​សង្គ្រាម​បក្សី​ទល់​ Liverpool នៅ​ Champions League ​

  • 2019-05-09 07:36:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane បង្ហើប​ថា​ខ្លួន​រំពឹង​អាច​ចូល​លេង​ឲ្យ​ Tottenham Hotspur បាន​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ទល់​នឹង​ Liverpool ខែ​ក្រោយ។

ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អង់គ្លេស​ ដែល​អង្គុយ​មើល​ក្រុម​ខ្លួន​ទម្លាក់​ Ajax កាល​ពី​យប់​មិញ​មាន​របួស​ក.ជើង​តាំង​ពី​ដើម​ខែ​មេសា​មក​ម្ល៉េះ​ ធ្វើ​ឲ្យ​ Spurs ​លេង​​​នៅ​ Champions League និង​ Premier League ទាំង​គ្មាន​វត្តមាន​រូប​គេ​។​ យ៉ាង​ណា​ Kane មាន​អាការៈ​របួស​ប្រសើរ​ជាង​មុន​ច្រើន​ហើយ។

ម្ចាស់​អាវ​លេខ​១០​ក្រុម​មាន់​ខ្នាយ​មាស​ឲ្យ​ដឹង​ដូច្នេះ៖ "ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ជា​ទាន់​ពេល​វេលា។​ ខ្ញុំ​បាន​ចាប់​ផ្ដើម​រត់​តិច​ៗ​ក្នុង​សប្ដាហ៍​នេះ​ហើយ។​ ស្ថានភាព​របួស​គឺ​ពិត​ជា​ធូរ​ស្បើយ​ច្រើន​ ហើយ​បើ​វា​បន្ត​បែប​នេះ​ខ្ញុំ​ប្រហែល​ជា​​អាច​លេង​បាន​នៅ​ថ្ងៃ​នោះ"។

គួរ​បញ្ជាក់​ថា​ Spurs នឹង​ប្រកួត​ជាមួយ​ Liverpool នៅ​ទឹកដី​កណ្ដាល​នា​កីឡដ្ឋាន Wanda Metropolitano ស្ថិត​ក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី​១​ ខែ​មិថុនា​ខាង​មុខ៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម