អ្នកតាខ្មៅមិនហត់ឡើងមកភ្នំពេញទេ Starbucks ពង្រីកសាខាទៅដល់ទីនោះហើយ

  • 2019-05-10 07:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ឈានមុខ​លំដាប់​ពិភព​លោក Starbucks បើកហាង​ថ្មី​ចុងក្រោយ​របស់​ខ្លួន​នៅ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល នៅ​ថ្ងៃទី​១០ ឧសភា​។ ហាង Starbucks សាខា The River នេះ នឹង​នាំមក​ជូន​សហ​គមន៍​អ្នក​តាខ្មៅ នូ​វ​កាហ្វេ​ដែលមាន​រសជាតិ និង​គុណភាព​ខ្ពស់ ចំណេះដឹង​ស្តីពី​កាហ្វេ និង​ហាង​ដែល​រចនា​ស្អាត​ផ្ចិតផ្ចង់​។ សាខា​នៅ​តាខ្មៅ​នេះ ជា​សាខា​ទី​១៦​របស់ Starbucks នៅ​ប្រទេស​កម្ពុជា​។

ផ្អែក​តាម​បទពិសោធន៍ និង​ជំនាញ​ផ្នែក​កាហ្វេ​នេះ ធ្វើ​ឲ្យ Starbucks ក្លាយជា​អ្នក​ឈានមុខ​គេ ដោយសារ ហាង​កាហ្វេ Starbucks ជ្រើសរើស​យក​កាហ្វេ​ដែល​ល្អ​បំផុត ពី​ប្រភព​និង​តំ​បន់​ដែល​ល្បីល្បាញ​ខាង​កាហ្វេ ជុំវិញ​ពិ​ភព​លោក ដោយ​ឆ្លងកាត់​ការ​ពិ​និត្យ​មាន​ស្តង់ដារ​ដ៏​ម៉ង់ចត់ និង​តឹងរឹង​។ បន្ថែម​ពី​ការផ្តល់​នូ​វ​បទពិសោធន៍​ការ​ពិសា​កាហ្វេ​ដ៏​ពិសេស​នេះ Starbucks ក៏​មាន​ការ​តាំងចិត្ត ក្នុង​ការផ្តល់​ត្រឡប់​ទៅ​វិញ​ជា​វិជ្ជមាន​ដល់​សហ​គមន៍​វិ​ញ​។​

លោក ប៉ោ លីម ប្រធាន​គ្រប់​គ្រង​ទូទៅ នៃ Starbucks កម្ពុជា ថ្លែងថា​៖ «​ហាង Starbucks សាខា The River ជា​សាខា​ដំបូងបង្អស់​របស់​យើង នៅ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ នេះ​ជា​សាខា​មួយ​ទៀ​ត ដែល​ជួយ​យើង​ក្នុង​ការ​ពាំនាំ Starbucks Experience មកកាន់​សហ​គមន៍​អ្នក​តាខ្មៅ​នេះ​។ យើង​ពិត​សប្បាយរីករាយ និង​មាន​កិ​ត្តិ​យស​មែនទែន ក្នុង​ការ​មក​បម្រើ​ដល់​សហ​គមន៍​ដែល​កំពុង​រីកលូតលាស់​នេះ​។​»​

លោក​បន្ត​ទៀតថា​៖ «​ចាប់តាំងពី​ចូល​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង កាលពី​ខែធ្នូ ២០១៥ មក យើង​បាន​ខិត​ខំព្យាយាម​ខ្លាំងក្លា ក្នុង​ការជួយ​លើកស្ទួយ​វ​ប្បធ​ម៌​កម្ពុជា និង​ធ្វើ​ឲ្យ Starbucks Experience ដែល​ល្បីល្បាញ​ពាសពេញ​ពិ​ភព​លោក បាន​មកដល់​ប្រទេស​កម្ពុជា សម្រាប់​បំពេញ​តម្រូ​វ​ការ​របស់​អតិ​ថិ​ជន​ក្នុងស្រុក​។ វ​ប្បធ​ម៌នៃការ​ពិសា​កាហ្វេ​នៅ​កម្ពុជា មាន​ភាពរឹងមាំ និង​រស់​រវើក​។ ជាមួយ​បទពិសោធន៍​ជាង​៤៥​ឆ្នាំ នៃ​ការ​ប្រមូល​គ្រាប់​កាហ្វេ ការ​លីង ការ​ឆុង និង​ការបម្រើ​អតិ​ថិ​ជន នូ​វ​កាហ្វេ​ដែល​មាន​គុណភាព​លំដាប់​ពិភព​លោក Starbucks សំ​លឹងទៅ​អនាគត​ដើម្បី​ក្លាយជា​ចលករ​ដ៏​សំ​ខាន់ ក្នុង​វិស័យ​កាហ្វេ នៅ​ប្រទេស​កម្ពុជា​។ គ្រប់​ហាង​របស់​យើង គឺជា​ទី​ប្រជុំ​សហគមន៍ សម្រាប់​ការជួប​ជុំ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​។

អតិ​ថិ​ជន​របស់​យើង​វិ​ញ ពេញចិត្ត​នឹង​សេវាកម្ម​ប្រកបដោយ​គុណភាព Starbucks ដោយសារ​យើង​មាន​ផ្តល់ជូន​នូ​វ​បរិយាកាស​ស្វា​គមន៍ និង​ភេសជ្ជៈ​ដែល​មាន​រសជាតិ​មិនអាច​បំភ្លេចបាន​។ ចំណែក បុគ្គលិក ដែល​នៅ Starbucks យើង​ហៅថា ដៃគូ វិញ គឺ​ផ្នែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុង​ការបង្កើត Starbucks Experience ជូន​អតិ​ថិ​ជន​។​»​

Starbucks ជឿជាក់​ទៅ​លេ​ី​រាល់​សកម្មភាព​ស​ង្គ​ម ដែល​អាច​រួម​ចំណែក​បង្កេ​ី​ត​ជា​និ​រ​ន្ត​ភាព ដល់​កម្ពុជា​សម្រាប់​អនាគត​។ កាលពី​ខែមេសា​ឆ្នាំ​2019​នេះ Starbucks បាន​សហការ​ជាមួយ មូល​និធិ​អាស៊ី កម្ពុជា ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ធ្វេី​ការចែ​ករំ​លែ​ក​បទពិសោធន៍ និង​ចំណេះដឹង​ទូទៅ​ពី​បរិស្ថាន ស្តីពី​ផល​ប៉ះពាល់​ផ្សេងៗ​ដែល​កេ​ី​ត​ចេញពី​សំ​រាម ដល់​យុវ​ជន​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ Starbucks ក៏​បាន​រួម​ចំណែក​ក្នុង​គ​ម្រោ​ង Let's Read! របស់​អង្គកា​រមូល​និធិ​អាស៊ី កម្ពុជា ដេ​ី​ម្បីរួម​ចំ​ណែ​ក​លើកទឹកចិត្ត​ឲ្យ​កុមារៗ​កម្ពុជា​ចូលចិត្ត​ការអាន​និង​ស្រលាញ់​សៀវភៅ​ផងដែរ​។​

ហាង Starbucks សាខា The River ផ្តល់​ការងារ​ដល់​យុវ​ជន​នៅ​តំបន់​តាខ្មៅ ក្នុងនាម​ជា​ដៃគូរ​អ្នក​ឆុង​កាហ្វេ និង​អ្នក​ជំនាញ​ផ្នែក​កាហ្វេ​។ Starbucks បង្ហាត់​យុវ​ជន​ដែល​មាន​សក្ដា​នុព​ល​ទាំង​នេះ ដើម្បី​កសាង​មូលដ្ឋាន​គ្រឹះ​អាជីពដ៏​រឹងមាំ នៅក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ​និង​ភេសជ្ជៈ​។ Starbucks ធានា​ថា​ដៃគូ (​អ្នក​ឆុង​កាហ្វេ​) បាន​រៀនជំ​នា​ញ និង​ខិត​ខំ​ធ្វើយ៉ាងណា ដើម្បី​ក្លាយជា​អ្នក​ជំនាញ​កាហ្វេ​តំ​ណា​ង​ឱ្យ​អ្នក​មាន​ទេពកោសល្យ​នៅ​កម្ពុជា​។ Starbucks គឺ​តែងតែ​គាំទ្រ​ពួកគេ ដោយ​ផ្តល់ឱកាស​សម្រាប់​ការ​អភិ​វ​ឌ្ឍ​ខ្លួន​។ Starbucks ជឿជាក់​ទៅលើ​ការសហការ​គ្នា​ជា​ដៃគូ រវាង​ដៃគូ​ឆុង​កាហ្វេ និង​អតិ​ថិ​ជន​៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម