ធ្លាយ​ហើយ! គ្រឿង​ម៉ាស៊ីន OnePlus 7 Pro ដឹង​តែ​ពេញ​ចិត្ត

  • 2019-05-10 02:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​ ៤ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ OnePlus 7 Pro នឹង​ប្រកាស​ចេញ​​ជា​ផ្លូវ​ការ​ ក្នុង​ពេល​តែ​មួយ​ជា​មួយ OnePlus 7 ធម្មតា។ OnePlus 7 Pro ជា​ម៉ូដែល​ដែល​គេ​រំពឹង​ទុក​ច្រើន​ជាង​គេ ដោយ​សារ​​លេច​ឮ​ថា​មាន​បំពាក់​លក្ខណៈ​សម្បត្តិ​ខ្លាំង​ដល់​កំពូល​តែ​ម្ដង។

នៅ​ថ្ងៃ​នេះ​ដែរ​ប្រភព​​ចំនួន​ពីរ​បាន​ចេញ​ផ្សាយ​អំពី​លក្ខណៈ​សម្បត្តិ​ពិសេសៗ​របស់​ OnePlus 7 Pro រួម​ទាំង​រូបរាង​ច្បាស់ៗ​របស់​ស្មាតហ្វូន​កំពូល​នេះ។ រូបរាង​របស់​វា​មិន​ខុស​ពី​រូបរាង​លេច​ធ្លាយ​កន្លង​ទៅ​ប៉ុន្មាន​ទេ​ ដែល​មាន​អេក្រង់​លាត​ពេញ​ផ្ទៃ និង​មាន​កាមេរ៉ា​ Selfie ផុស​ឡើង។

ចំពោះ​លក្ខណៈ​សម្បត្តិ​ដែល​ទទួល​បាន​ចុង​ក្រោយ​នេះ មាន​ដូច​ខាង​ក្រោម ៖

  • អេក្រង់​ AMOLED រាង​កោង​ទំហំ ៦,៦៧ អ៊ីញ អាច​បង្ហាញ​រូប​កម្រិត ១៤៤០ x ៣១២០ ភីកសែល

  • ដង់ស៊ីតេ​រូបភាព​មាន​ ៥១៦ ភីកសែល/អីញ មាន​ល្បឿន​ Refresh 90 Hz និង​បង្កប់​ដោយ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​

  • ប្រើ​​បន្ទះ​ឈីប​ Snapdragon 855 ជា​មួយ​ GPU Adreno 640

  • មាន​ជម្រើស RAM 6 GB/ROM 128 GB, 8 GB/ROM 256 GB និង 12 GB/256GB ដែល​មាន​តម្លៃ ៦៩៩ ដុល្លារ, ៧៤៩ ដុល្លារ និង ៨១៩ ដុល្លារ

  • ទម្ងន់ ២១០ ក្រាម​

  • កាមេរ៉ា​មេ​កម្រិត ៤៨ MP ជា​ Sensor Sony IMX586 ដែល​មាន Aperture f/1.0 មាន​មុខងារ​ OIS

  • កាមេរ៉ា​ទីពីរ​ជា​ប្រភេទ Wide-Angle មាន​កម្រិត ១៦ MP ជា​មួយ Aperture f/2.2 ដែល​ថត​រូប​បាន​ក្នុង​ទំហំ ១១៧ ដឺក្រេ

  • កាមេរ៉ា​ទី​បី​ជា​ប្រភេទ Zoom មាន​កម្រិត ៨ MP ជា​មួយ Aperture f/2.4 និង​អាច​ Zoom បាន​ ៣ ដង

  • អាច​ថត​វីដេអូ​កម្រិត 4K/60fps និង​វីដេអូ Slo-Mo កម្រិត 1080p/240fps

  • កាមេរ៉ា Selfie កម្រិត ១៦ MP ជា​ Sensor Sony IMX471 ដែល​មាន​ Aperture f/2.0 និង​មុខងារ EIS

  • មាន​ថាមពល​ថ្ម​ទំហំ ៤០០០ mAh ជា​មួយ​​បច្ចេកវិទ្យា​សាក​បាន​លឿន ៣០ វ៉ាត់​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង