មក​ពិនិត្យ​ទាំង​អស់​គ្នា! នេះ​ហើយ​ជា​ពេលវេលា​ប្រកួត​ផ្ដាច់ព្រ័ត្រ UCL និង Europa

  • 2019-05-10 03:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទល់​នឹង​ពេល​នេះ​ពាន​កំពូល​ទាំង​ពីរ​របស់​អឺរ៉ុប​ Champions League និង Europa League បាន​រក​ឃើញ​ក្រុម​​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​អស់​ហើយ ក្នុង​នោះ​សុទ្ធសឹងតែ​​ជា​ក្រុម​មក​ពី​អង់គ្លេស​។ នេះ​ជា​ប្រវត្តិសាស្ត្រ អង់គ្លេស​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​​មាន​​ក្រុម​មក​ពី​​ប្រទេស​របស់​ខ្លួន​៤​បាន​ឡើង​ទៅ​ពាន​កំពូល​ទាំង​ពីរ​របស់​អឺរ៉ុប។ ខាង​ក្រោម​នឹង​បង្ហាញ​ព័ត៌មាន​មួយ​ចំនួន​នៃ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UCL និង Europa។

Champions League

ហង្សក្រហម Liverpool នឹង​ត្រូវ​តទល់​ជាមួយ​ Spurs វគ្គ​ផ្ដាច់ព្រ័ត្រ UCL។ សម្រាប់​ពេលវេលា​ប្រកួត​នឹង​រៀបចំ​នី​ថ្ងៃ​ទី ១ ខែ មិថុនា ចំ​យប់​ថ្ងៃ​សៅរ៍​ម៉ោង​២​រំលង​អាធ្រាត្រ​​នៅ​កម្ពុជា។ ទីតាំង​ប្រកួត​​នៅ​កីឡដ្ឋាន Wanda Metropolitano ក្នុង​ប្រទេស​​អេស្ប៉ាញ ដែល​ជា​ផ្ទះ​របស់​ក្លឹប Atletico Madrid។ កីឡដ្ឋាន​មួយ​នេះ​​បាន​បើ​ដំណើរ​ការ​​លេង​ជា​ផ្លូវការ​នៅ​ខែ​ កញ្ញា ឆ្នាំ ២០១៧។

Europa League

ក្រុម​មក​ពី​ទីក្រុង​ឡុងដ៏​ទាំង​ពី​គឺ Arsenal និង Chelsea ត្រូវ​ណាត់​ជួប​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ថ្ងៃ​ទី​ ២៩ ខែ ឧសភា​​ខាង​មុខ​នេះ។ ចំពោះ​ទី​តាំង​ប្រកួត​នៅ​កីឡដ្ឋាន Baku Olympic Stadium ក្នុង​ទីក្រុង Baku ប្រទេស​ Azerbaijan។ ងាក​ទៅ​មើល​ម៉ោង​ប្រកួត​គឺ​ល្អ​មែនទែន​ រៀបចំ​នៅ​ម៉ោង​៦​ល្ងាច​នៅ​កម្ពុជា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី