កាន់តែងាយស្រួលហើយ! វីង ពង្រីក​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ទៅ​កាន់​ប្រទេស​ថៃ

  • 2019-05-10 04:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​ផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស ធនាគារ​ឯកទេសវីង (ខេមបូឌា) លីមីតធីត បាន​ពង្រីក​សេវាកម្ម​ផ្ទេរ​ប្រាក់​អន្តរជាតិ​ទៅ​កាន់​ប្រទេស​ថៃ តាម​រយៈ​ដៃ​គូសហការ​ផ្ទេរ​ប្រាក់​របស់​ខ្លួន គឺ​ក្រុមហ៊ុន ឌី ម៉ាន់នី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ ធនាគារ​ឯកទេស​វីង ដែលចុះកាលបរិច្ឆេតថ្ងៃទី ០៨ ខែ​ឧសភា ២០១៩។

ការ​ដាក់​ឲ្យ​ដំណើរ​ការ​សេវាកម្ម​ថ្មី​នេះ គឺជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុន ឌី ម៉ាន់នី សម្រាប់​សេវាកម្ម​ទទួល​ប្រាក់ ដែល​ផ្ទេរ​ពី​ប្រទេស​កម្ពុជា។ សេវា​កម្ម​ថ្មី​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ ផ្តល់​ជា​លទ្ធភាព​ជា​ច្រើន​សម្រាប់​បុគ្គល និង​ម្ចាស់​អាជីវកម្ម​ជា​ជនជាតិ​ថៃ ដែល​បើក​ដំណើរ​ការ​អាជីវកម្ម​របស់​ពួកគេ និង​មាន​តម្រូវ​ការ​ក្នុង​ការ​ការ​ផ្ញើ​ប្រាក់​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ថៃ និង​កម្ពុជា។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ធនាគារ​ឯកទេស​វីង មាន​ប្រសាសន៍​ថា ការ​ចាប់​ផ្តើម​សេវាកម្ម​ថ្មី​នេះ គឺជា​ជោគជ័យ​មួយ​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ នៃ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ ហើយ​វា​ក៏​បាន​បង្ហាញ​ថា អតិថិជន​វីង​អាច​ធ្វើ​ប្រតិបត្តិការ​រឹតតែ​ច្រើន​ឡើងៗ តាម​រយៈកម្ម​វិធី​ស្មាតហ្វូន​វីង ដែល​មាន​លទ្ធភាព​ផ្សារ​ភ្ជាប់​អ្នក​ប្រើប្រាស់​ទាំង​អស់​នៅ​កម្ពុជា ទៅ​ផ្នែក​ផ្សេងៗ​ នៃ​ពិភពលោក។ ។

លោក ម៉ាឡូឡូស មាន​ប្រសាសន៍​បន្ត​ទៀត​ថា “តាម​រយៈ​ភាព​ងាយ​ស្រួល​ នៃ​កម្មវិធី​ស្មាត​ហ្វូន​វីង ប្រជាជន​កម្ពុជា ក៏​ដូចជា​អ្នក​ជំនាញ ដែល​រស់​នៅ​ក្នុង​ប្រទេស​នឹង​អាច​ផ្ទេរ​ប្រាក់​ទៅ​ប្រទេស​ថៃ ភ្លាមៗ ហើយ​អ្នក​ទទួល​នឹង​អាច​ដក​ប្រាក់​បាន​នៅ​តាម​សាខា​ណា​មួយ​របស់ Sawadeeshop ក៏​ដូច​ជា​ធនាគារ​ដៃ​គូ​ទាំង​៣១ របស់​ក្រុមហ៊ុន ឌី ម៉ាន់នី នៅ​ក្នុង​ប្រទេស​ថៃ។

លោក Aswin Phlapongphanich នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sawasdeeshop តំណាង​​ក្រុមហ៊ុន ឌី ម៉ាន់នី មាន​ប្រសាសន៍​ថា ការ​ចាប់​ផ្តើម​សេវាកម្ម​ថ្មី​នេះ បង្ហាញថា​វា​ពិត​ជា​មាន​កំណើន​នៃ​តម្រូវ​ការ​ផ្ទេរ​ប្រាក់​រវាង​ប្រទេស​ទាំង​ពីរ ហើយ​វា​គឺ​ជា​កិត្តិយស​មួយ​សម្រាប់​ក្រុមហ៊ុន ឌី ម៉ាន់នី ក្នុង​ការ​ចាប់ដៃគូ​ជាមួយ​វីង​ក្នុង​ការ​ផ្តល់​នូវ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព សម្រាប់​ប្រជាជន​ថៃ​ទាំងអស់ ក្នុង​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​ថៃ។

លោក Aswin Phlapongphanich មានប្រសាសន៍ថា "យើង​សង្ឃឹម​ថា​ការ​ចាប់​ផ្តើម​សេវាកម្ម​ថ្មី​នេះ នឹង​ជួយ​ដល់​កំណើន​នៃ​វិនិយោគ​របស់​ថៃ​នៅ​កម្ពុជា ដែល​នឹង​នាំ​មក​នូវ​ការងារ​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា និង​កំណើន​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស" ។ សេវា​កម្ម​ថ្មី​នេះ ត្រូវបាន​រំពឹងថា​នឹង​ផ្តល់​នូវ​លទ្ធផល​វិជ្ជមាន​ដូចគ្នា​នឹង​សេវាកម្ម​មុន​ៗដែរ (ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​កម្ពុជា) ។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត

ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត គឺជា​អ្នក​ផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរសព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា។ បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩ ធនាគារ​ឯកទេស​វី​ង ផ្តល់​ជូន​នូវ​ការ​រួម​បញ្ជូល​ហិរញ្ញវត្ថុ ទៅកាន់​អ្នក​មិន​មាន​គណនី​ធនាគារ​ និង​មិន​ស្ថិត​ក្នុង​បណ្ដាញ​ធនាគារ ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ អាច​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ដូចជា ​ផ្ទេរ​ប្រាក់និង​ទទួល​ប្រាក់​នៅ​ក្នុង​ស្រុក  បង់​វិក្កយបត្រ បញ្ចូល​ទឹកប្រាក់​ទូរសព្ទ ទិញ​ទំនិញ​តាម​អនឡាញ និង​ទូទាត់​ដោយ​ស្កេន QRកូដ ព្រមទាំង​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ពី​ជាង ២០០​ប្រទេស​ទូទាំង​ពិភព​លោក។

ធនាគារ​ឯកទេស​វី​ង ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​សេវា​គ្រប​ដណ្ដប់ ១០០% ​តាម​រយៈ​បណ្ដាញ​ភ្នាក់ងារ​វីង​ជាង ៦ ០០០​ កន្លែង​នៅ​ទូទាំង​ប្រទេស។ ​វី​ង បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ អាជីវករ​ជាង ៣០ ០០០ កន្លែង និង​​ក្រុមហ៊ុន​អន្តរជាតិ​រួមមាន Mastercard និង​ក្រុមហ៊ុន​WorldRemit។ លើស​ពី​នេះ​ទៀត សហគ្រាស​ធុន​តូច និង​មធ្យម ក៏​ដូចជា​ក្រុមហ៊ុន​ធំៗ អាច​ប្រើប្រាស់​សេវា​បើក​ប្រាក់​បៀវត្សរ៍ និង​ទូទាត់​ប្រាក់​របស់​វីង ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់។

អំពី ក្រុមហ៊ុន ឌី ម៉ាន់នី

ក្រុមហ៊ុន ឌី​ ម៉ាន់នី គឺជា​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ ដំបូង​បង្អស់​នៅ​ប្រទេស​ថៃ លើ​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ និង​សេវាប្តូរ​ប្រាក់​ជាមួយ​ទីតាំង ៤កន្លែង នៅ​ទី​ក្រុង​បាងកក សំរោង និង​ម៉ាហាចៃ។ ក្រុមហ៊ុន ឌី ម៉ាន់នី ផ្តល់​ជូន​សេវា​ផ្ទេរ​ប្រាក់​អន្តរជាតិ​ទៅ​កាន់ 180 ប្រទេស និង​រូបិយប័ណ្ណ​ចំនួន 34 នៅ​ក្នុង​សាខា​របស់​ខ្លួន​ហើយ​ពង្រីក​សេវាកម្ម​របស់​ខ្លួន តាម​រយៈ​គេ​ហទំព័រ និង​កម្មវិធី​ទូរសព្ទ។ កម្មវិធី​ទូរសព្ទ ឌី ម៉ាន់នី DeeMoney គឺជា​ដំណោះ​ស្រាយ​ចំណាយ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត និង​ភាព​ទូលំទូលាយ​សម្រាប់​ការ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ទៅ​កាន់​ប្រទេស​ជាច្រើន៕

អត្ថបទ៖ Sponsor