ការ​ទន្ទឹងរង់ចាំ​មក​ដល់​ហើយ​ល្ងាច​នេះ​ សុខ​ ធី​ ប៉ះ​ Rodtang​ ដណ្ដើម​យក​ជ័យជម្នះ​នៅ​ One

  • 2019-05-10 07:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​អ្នក​តាមដាន​គុន​ខ្មែរ​ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​គឺ​សុទ្ធតែ​កំពុង​រង់ចាំ​ការ​ប៉ះ​គ្នា​រវាង​ប្រដាល់​វ័យ​ក្មេង​របស់​កម្ពុជា​ សុខ​ ធី​ ប្រកួត​ជា​មួយ​កំពូល​ជើង​ខ្លាំង​ថៃ​លំដាប់​លេខ​១​ Rodtang​ ឥលូវ​មក​ដល់​ហើយ​ កុំ​ភ្លេច​ល្ងាច​នេះ​កម្មវិធី​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦,៣០​នាទីតទៅ។​

រូបភាព CTT

ការ​ប៉ះ​គ្នា​រវាង​អ្នក​ប្រដាល់​កម្ពុជា​ និង​ថៃ​ខាង​លើ​នេះ​ គឺ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​តែ​ម្ដង​ពី​សំណាក់​អ្នក​និយម​ទស្សនា​ប្រដាល់។​ គេ​ឃើញ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ មាន​ការ​លើក​ឡើង​ផ្សេងៗ​គ្នា​ ពី​សមត្ថភាព​របស់​ សុខ​ ធី​ ក៏​ដូច​ជា​ Rodtang​ និង​មាន​ខ្លះ​ទៀត​ទាយ​លទ្ធផល​ទុក​ជា​មុន។​ ក្រៅ​ពី​នេះ​ទៀត​នោះ​ ឃើញ​មាន​អ្នក​ស្រឡាញ់​គាំទ្រ​គុន​ខ្មែរ​ជា​ច្រើន​ផ្ញើ​សារ​ លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ សុខ​ ធី​ និង​បន់ស្រន់​ឲ្យ​ឈ្នះ​ផង​ដែរ។​

គ្រូយ៉ាន់(ឆ្វេង) សុខ ធី(កណ្ដាល) គ្រូរាជ្យ(ស្ដាំ)

កីឡាករ​ សុខ​ ធី​ ផ្ទាល់​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ប្រកួត​ល្ងាច​នេះ​មិន​ដឹង​ថា​លទ្ធផល​យ៉ាង​ណា​ទេ​ ប៉ុន្តែ​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​ អ្វី​ដែល​បាន​ហ្វឹកហាត់​ត្រៀម​មួយ​រយៈពេល​ធំ​កន្លង​ទៅ​នឹង​បញ្ចេញ​ទាំង​អស់។​

សុខ​ ធី​ ឈ្នះ​កន្លងទៅនៅថៃ

រំលឹក​ដែរ​ថា​ សុខ​ ធី​ នឹង​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​ថៃ​ Rodtang​ ល្ងាច​នេះ​ហើយ​ក្នុង​កម្មវិធី​ One Championship​ នៅ​សាល​ Impach Arena។​ កម្មវិធី​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦,៣០​នាទី​តទៅ​ ហើយ​ក៏​មាន​ផ្សាយ​តាម​ App One Championship​ ផេក​ One Championship​ និង​យូធូប​របស់​ One Championship​ ដូច​គ្នា៕​

អត្ថបទ៖ នួន ស៊ីណា​