ធ្លាក់ភ្លៀងញឹក ទំនេរៗមកដឹងតិចនិចលាងឡានខ្លួនឯងសប្បាយ ហើយមិនអស់លុយទៀត

  • 2019-05-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ការ​លាង​​សម្អាត​រថយន្ត​ មិន​មែន​​ត្រឹម​​តែ​យក​សាប៊ូ​​ និង​ទឹក​មក​ជះ​​ឲ្យ​រួច​​នោះ​ទេ​ គឺ​​ត្រូវ​មាន​បច្ចេកទេស​ ដើម្បី​​ឲ្យ​​រថយន្ត​​​នៅ​ថ្មី​ភ្លឺ​រលោង​កាន់​ឆ្នាំ​។

អ្នក​អាច​យក​រថយន្ត​ទៅ​លាង​នៅ​​ការ៉ាស់​​ ដោយសារ​គេ​មាន​ឧបករណ៍​គ្រប់គ្រាន់​និង​បច្ចេកទេស​ត្រឹមត្រូវ។ តែ​បើ​​គិត​ថា​ទៅ​ការ៉ាស់​ខ្លាច​អស់លុយ ណាមួយ​ចង់​លម្ហែរ​អារម្មណ៍​នៅ​ចុង​សប្តាហ៍​ផង Sabay ប្រាប់តិកនិក​ពី​ការ​លាង​រថយន្ត​​ តាម​ការ​សាកសួរ​​ពី​ការ៉ាស់​​មួយ​ចំនួន​ ក៏​ដូចជា​ការ​​ស្រាវជ្រាវ​ពី​ប្រភព​ព័ត៌មាន​បរទេស​។

មុន​ពេល​លាង៖

​គួរ​ជ្រើស​រើស​ទីតាំង​សម​ស្រប មិន​គួរ​លាង​ឡាន​ពេល​ម៉ាស៊ីន​ក្ដៅ​ ​ឬ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។ សីតុណ្ហភាព​ខ្ពស់​ពេក​ ​ធ្វើ​ឲ្យ​ទឹក​ឆាប់​ស្ងួត​ងាយ​ឡើយ​ដាម​ទឹក​ស្អិត​ជាប់​ថ្នាំ​ឡាន​ ​និង​កញ្ចក់​ ​ពិបាក​ជួត​ចេញ​ ​ឬ​អាច​ជូត​មិន​បាត់​ ពេល​ខ្លះ​ទាល់​តែ​ប្រើ​ម៉ាស៊ីន​ប៊ូលា​ទើប​បាន​ស្អាត។

ត្រូវ​មាន​ប្រដាប់​ប្រដា​គ្រប់​គ្រាន់​​​ដូច​ជា សាប៊ូ ឧបករណ៍​លាង​សម្អាត​​ដូចជា កន្សែង ធុង​សម្រាប់​ដាក់​ទឹក​ដោយ​ដាក់​ទឹក​ធម្មតា និង​ទឹក​សាប៊ូ​ផ្សេង​ពី​គ្នា។

ពេល​លាង​សម្អាត៖

គួរ​ជ្រើសរើស​សាប៊ូ​ទឹក​ ​ឬ​ហ្វូន​ដែល​ជា​ផលិតផល​សម្រាប់​លាង​សម្អាត​រថយន្ត​ ​ជាជាង​ប្រើ​សាប៊ូ​ម្សៅ​ធម្មតា​ដែល​សម្អាត​មិន​ស្អាត​ ​ហើយ​គ្មាន​សារធាតុ​ជំនួញ​ឲ្យ​ថ្នាំ​ឡាន​ភ្លឺ​រលោង។

លាង​តាម​ផ្នែក​ ​ពី​លើ​ចុះ​ក្រោម​ ​ដូច​ជា​ចាប់​ផ្ដើម​ជូត​លាង​ពី​កញ្ចក់​គ្រប់​ជ្រុង​ ​ដំបូល​លើ​តួ​ម៉ាស៊ីន​ ​កម្រប​ខាង​ក្រោយ​ ​ទ្វា​ ​ហើយ​បន្ត​តាម​ផ្នែក​ចំហៀង។ ការ​លាង​ពី​លើ​ចុះ​ក្រោម​ ​គឺ​ដើម្បី​ឲ្យ​កម្ទេច​ធូលី​អាច​ហូរ​តាម​សម្រួល​ពី​លើ​ចុះ​ក្រោម​ ​បើ​បញ្ច្រាស​អាច​ធ្វើ​ឲ្យ​ឆ្កូត​ថ្នាំ​ឡាន​​បាន​។ ចាំបាច់​ពេល​លាង​ ត្រូវ​ប្រើ​អេប៉ុង​ដើម្បី​ជក់​ជា​មួយ​សាប៊ូ​ ​ហើយ​អាច​អូស​បាន​កម្ទេចកំទី​ធូលី​នានា​ ​និង​គួរ​ប្រើ​ក្រណាត់​ទន់ ​សម្រាប់​ជូត​ឲ្យ​ស្ងួត​ ​ខណៈ​ក្រណាត់​ប្រភេទ​នេះ​មិន​បន្សល់​ស្នាម​ឆ្នូត​ទឹក​ ​ក៏​ដូច​ជា​កម្ទេច​ក្រណាត់​ជាប់​ឡាន។

ពេល​លាង​សម្អាតរួច៖

ក្រោយ​ពេល​លាង និង​ជួត​សម្អាត​រួច​​ គួរ​យក​រថយន្ត​ទៅ​ទុក​នៅ​កន្លែង​ម្លប់​ឲ្យ​ស្ងួត​ មុន​ពេល​​ជិះ​ចេញ​ទៅក្រៅ​ ព្រោះ​បើ​នៅ​​សើម​ អាច​បង្ក​ឲ្យ​មាន​​ធូលី​ដី ហ៊ុយ​មក​ប៉ះ​និង​មាន​ស្នាម​ប្រឡាក់។

ដើម្បី​រក្សា​ថ្នាំ​ឡាន​ឲ្យ​នៅ​តែ​ថ្មី​ជានិច្ច​ គួរ​ណាស់​តែ​ធ្វើ​ការ​ប៊ូលា​យ៉ាង​ហោច​​ណាស់​ ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​។ ការ​ប៉ូលា​ម្ដង​ៗ​មាន​តម្លៃ​ប្រមាណ​ ​៤០​ ​ដុល្លារ​ ​ឬ​លើស​ពី​នេះ​ អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ ​ក៏​ដូច​ជា​ប្រភេទ​ថ្នាំ​ប៊ូលា៕

អត្ថបទ៖ ម៉េងងី