រីសតដូចឋានសួគ៌លើកោះរ៉ុង មានការផ្តល់ជូនតម្លៃពិសេស ត្រៀមឈប់ច្រើនថ្ងៃកក់ទុកឱ្យហើយទៅ

  • 2019-05-10 07:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃទៀតមានឈប់សម្រាកច្រើនមែនទែន តើអ្នកមានគម្រោងទៅកម្សាន្តនៅកន្លែងណាហើយឬនៅ? ជឿជាក់ថាអ្នកខ្លះ បានកក់រួចហើយមានទាំងក្នុង និងក្រៅប្រទេស បើនិយាយពីតំបន់មាត់សមុទ្រនៅកម្ពុជាវិញ ថ្ងៃនេះ Sabay សូមណែនាំកន្លែងពិសេសមួយឈ្មោះថា The Royal Sands Koh Rong លាតសន្ធឹងលើទឹកដីកោះរុងទំហំ ៨ ហិចតាដែលជាកោះទី២ ធំជាងគេបំផុតនៅកម្ពុជា និងជាកោះមានឆ្នេរខ្សាច់សក្បុសស្អាតជាងគេនៅកម្ពុជា សរុប ២៨ ឆ្នេរឯណោះ។

Resort នេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងដល់បរទេសជាពិសេសអឺរ៉ុប ដល់ថ្នាក់កក់ពេញៗតែម្ដង នៅខែ High (ខែមានភ្ញៀវច្រើន) ខណៈដែលភ្ញៀវក្នុងស្រុក សុទ្ធតែលំដាប់អ្នកមានៗ មកសម្រាកលម្ហែកាយជាលក្ខណៈគ្រួសារ និងមិត្តភ័ក្ដិ។ តម្លៃបន្ទប់ក្នុងមួយយប់ មានចាប់ពីខ្ទង់រយដុល្លារ រហូតដល់ពាន់ដុល្លារឯណោះ។ តែចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ៣១ តុលា ២០១៩ មានប្រូម៉ូសិនជាកញ្ចប់សម្រាប់ភ្ញៀវក្នុងតំបន់កម្ពុជា បានមកទទួលយកបទពិសោធន៍ដ៏ល្អឥតខ្ចោះនៅរីសតដូចខាងក្រោម៖

  • ២ថ្ងៃ ១យប់ តម្លៃ ៤៥៥ ដុល្លារសម្រាប់មនុស្ស ២នាក់
  • ៣ថ្ងៃ ២យប់ តម្លៃ ៨៥៨ ដុល្លារសម្រាប់មនុស្ស ២នាក់
  • ៤ថ្ងៃ ៣យប់ តម្លៃ ១២៦០ សម្រាប់មនុស្ស ២នាក់

The Royal Sands Resort Koh Rong បានក្លាយជាប្រភេទ Resort ផ្កាយ៥ លំដាប់អន្តរជាតិ មានវិឡាទោលលក្ខណៈឯកជនសុទ្ធសាធសរុប ៦៧ វិឡា បែរមុខទៅទេសភាពសមុទ្រទាំងអស់ ក្នុងនោះ ៣០ វិឡា មានហាងហែលទឹកនៅមុខវិឡាលក្ខណៈឯកជនផ្ទាល់តែម្ដង។ វិឡាមាន ២ ប្រភេទធំៗ៖

  • Ocean View Villas (មានអាងហែលទឹកឯកជន និងគ្មានអាងហែលទឹក)៖ ស្ថិតនៅជម្រាលលើរបស់ Resort ដែលមើលឃើញទេសភាពធំទូលាយ ទាំងព្រៃភ្នំ និងឆ្នេរសមុទ្រ។
  • Beachfront Villas (មានអាងហែលទឹកឯកជន និងគ្មានអាងហែលទឹក)៖ ស្ថិតនៅជម្រាលក្រោមរបស់ Resort ដោយជាប់នឹងឆ្នេរខ្សាច់ផ្ទាល់។

ជាមួយគ្នានេះអ្នកគ្រាន់តែបន្ថែមពីលើ ១១២ដុល្លារ សម្រាប់សេវាកម្មកញ្ចប់វិឡាដែលមានអាងហែលទឹកផ្ទាល់ខ្លួន ដោយមានរួមបញ្ចូលដូចជា ដំណើរទៅមើលទេសភាពវិឡាជាប់មាត់សមុទ្រ ជាមួយនឹងអាហារ មួយថ្ងៃសម្រាប់មនុស្ស ២នាក់ ទូកទៅវិញទៅមក។ មិនត្រឹមតែប៉ុណ្ណោះក៏មានប្រូម៉ូសិនពិសេសទៅលើសេវាកម្មដូចជា៖

  • បញ្ចុះតម្លៃ ១០% សម្រាប់ការ Spa និងGym
  • បញ្ចុះតម្លៃ ១០% លើគ្រប់សកម្មភាពកម្សាន្តទាំងអស់ដូចជា៖ ជិះទូកកៃយ៉ាក់លើសមុទ្រ ជិះកៃយ៉ាក់ក្នុងព្រៃកោងកាង ជិះកង់កាត់ព្រៃ មុជទឹកមើលផ្កាថ្ម ស្ទូចត្រី Trekking ដើរក្នុងព្រៃជាដើម
  • បញ្ចុះតម្លៃ ១០% លើ អាហារ និងភេសជ្ជៈ សម្រាប់ការកុម្ម៉ង់បន្ទាប់

រីសតនេះក៏មានទទួលរៀបចំកម្មវិធី ថតរូបPre-Wedding សម្រាប់ក្រេបច័ន្ទទឹកឃ្មុំ សម្រាប់ក្រុមគ្រួសារ ក៏ដូចជារៀបចំកម្មវិធីជប់លៀងបែបគ្រួសារ និងក្រុមហ៊ុន ជាដើម។ សម្រាប់ការធ្វើដំណើរតាមរយៈទូក មានចេញ ២ដងក្នុងមួយថ្ងៃ ពេលទៅលេង បើមិនចង់ខាតពេលជិះទូកល្បឿនលឿនពិសេសរបស់ Resort ទេ អ្នកក៏អាចឧទ្ធម្ភាគចក្ររបស់ Resort ក៏បានដែរ។

  • ពីកំពង់ផែព្រះសីហនុ ទៅ រីសត ៖ ១១:៤៥ និង ១៦:០០

  • ពី រីសត ទៅ កំពង់ផែព្រះសីហនុ ៖ ០៩: ៣០ និង ១៤:០០ សម្រាប់អ្នកចង់កក់កន្លែងស្នាក់នៅរីសតនេះអាចចូលតាមរយៈ៖

  • Email: reservations@theroyalsandskohrong.com

  • ឬលេខទូរសព្ទ +855 78 888 622 / +855 78 888 935 & +855 78 888 260 ៕

មើលវីដេអូនេះក៏សប្បាយដូចបានទៅដល់អ៊ីចឹង៖

អត្ថបទ៖ ថា ម៉ាលីដា