ដើរ​មើល​តែ​រឿង​អាច​រក​ចំណូល​បាន​រាប់​សែន​ដុល្លារ​​ពី YouTube

  • 2019-05-13 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​វ័យ​ត្រឹម​ ៣១ ឆ្នាំ​ប៉ុន្តែ​ Christopher Stuckmann បាន​ក្លាយ​ជា YouTuber ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ តាម​រយៈ​ការ​បង្ហោះ​វីដេអូ​​និយាយ​ពី​ការ​វិភាគខ្សែ​ភាព​យន្ត​ល្បីៗ​ដែល​គាត់​បាន​ទស្សនា។

គិត​តាំង​​ពី​ចាប់​ផ្ដើម​ដំបូង​​​នៅ​ដើម​​ឆ្នាំ​ ២០១១ ​រហូត​ដល់​បច្ចុប្បន្ន​នេះ​គណនី​ YouTube របស់​ Chris ដែល​មាន​ឈ្មោះ​ថា​ Chris Stuckmann មាន​ចំនួន​អ្នក​ Subscribe ដល់​​ជិត​ ១,៤ នាក់​ឯ​ណោះ។ ​គណនី​ YouTube របស់​ Chris មាន​វីដេអូ​ចំនួន​ ១ ៣៦១ វីដេអូ​ ​ហើយ​ចំនួន​ចុច​មើល​មាន​ ៤១១ លាន​ដង។

តាម​រយៈ​តួ​លេខ​ខាង​លើ​នេះ​គេ​អាច​ប៉ាន់​ស្មាន​បាន​ថា​​ចំណូល​ប្រចាំ​ខែ​របស់​​អ្នក​លេង​ YouTube សញ្ជាតិ​អាមេរិក​ខាង​លើ​មាន​ចន្លោះ​ពី​ ១ ៩០០ ដុល្លារ​ ទៅ​ ៣០ ៩០០ ដុល្លារ។ ឯ​ចំណូល​ប្រចាំ​ឆ្នាំ​វិញ​មាន​ចន្លោះ​ពី​ ២៣ ២០០ ដុល្លារ​ ទៅ​ ៣៧០ ៥០០ ដុល្លារ៕​​

​​​​​​​​

អត្ថបទ៖ សុខហេង