អគ្គិសនី​កម្ពុជា​ស្រាយ​ចម្ងល់​អ៊ុំស្រី​ម្នាក់​រិះគន់​ខ្លាំងៗ រឿង​ភ្លើង​ដាច់ញឹក​តែ​គីឡូវ៉ាត់ម៉ោង​កាន់តែឡើង

  • 2019-05-11 07:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា​ បាន​ចុះ​ត្រួតពិនិត្យ​ផ្ទះ​របស់​អ៊ុំស្រី​ម្នាក់ បន្ទាប់​ពី​មាន​ការ​ថត​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក ដោយ​បាន​ចោទ​ថា ការ​ប្រើប្រាស់​ភ្លើង​នៅ​ផ្ទះ​របស់​គាត់​បាន​កើន​ឡើង​ដែល​ខុស​ពី​ធម្មតា ប៉ុន្ដែ​ក្រោយ​ពី​ត្រួតពិនិត្យ​ឃើញ​ថា អ្វី​ៗ​មិន​ខុស​ប្រក្រតី​នោះ​ឡើយ។

រូបភាព ព្រីនស្រ្គីន ចេញពី​វីដេអូ នៃ​មន្រ្តី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ចុះត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ដែល​ត្អូញត្អែរ​ប្រើប្រាស់​ភ្លើង​ឡើង​ខុស​ប្រក្រតី

គេ​នៅ​ចាំ​បាន​ថា វីដេអូ​ឃ្លីប​មួយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ កាល​ពី​ថ្ងៃ​ទី ០៩ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងទៅ គឺ​ជា​វីដេអូ​ប្រជាពលរដ្ឋ​ឈ្មោះ សុខ សាន្ត រស់​នៅ​ភូមិ​១៤ សង្កាត់​បឹងកក់២ ខណ្ឌ​ទួល​គោក បាន​បង្ហោះ​វីដេអូ​ត្អូញត្អែរ​យ៉ាង​ខ្លាំង​ថា ការ​ប្រើប្រាស់​អគ្គិសនី​នៅ​ផ្ទះ​គាត់​បាន​កើន​ឡើង​ខ្លាំង​ ដែល​ធម្មតា​ប្រើ​អស់​ជាង ៣២ម៉ឺន​រៀល​ក្នុង​១ខែ បាន​កើន​ឡើង​ដល់​ ៤៩ម៉ឺន​ ៨ពាន់​រៀល​ ដែល​រស់​នៅ​តែ​២នាក់​ម៉ែ​កូន​ ប្រាក់​ខែ​កូន​ ២០០ដុល្លារ បង់​ភ្លើង​អស់​ ១៥០​ដុល្លារ និង​អំពាវនាវ​ឲ្យ​ជួយ​រក​យុត្តិធម៌ ឲ្យ​គាត់​ផង ម៉េច​បាន​អស់​ច្រើន​យ៉ាង​នេះ?

ឆ្លើយ​តប​នឹង​ការ​ត្អូញត្អែរ​ខាង​លើ​ អាជ្ញាធរ​អគ្គសិនី​កម្ពុជា​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ដោយ​យល់​ឃើញ​ថា ការ​ត្អូញត្អែរ​នេះ​មាន​លក្ខណៈ​ស្រួច​ស្រាល រស់​នៅ​២នាក់​ម៉ែ​កូន ម៉េច​បាន​ភ្លើង​អស់​ច្រើន​យ៉ាង​នេះ កាល​ពី​ថ្ងៃ​ទី ១០ ឧសភា ២០១៩ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​សហការ​ជាមួយ​អគ្គិសនី​កម្ពុជា​ចុះ​ទៅ​ដល់​ទី​តាំង​ខាង​លើ ដើម្បី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​នាឡិកា​ស្ទង់​អគ្គិសនី (កុងទ័រ), ត្រួត​ពិនិត្យ​ខ្សែ​បណ្តាញ ក្នុង​ផ្ទះ និង​ខ្សែ​បណ្តាញ ពី​ប្រអប់​កុងទ័រ មក​ផ្ទះ​ជាដើម ។

លទ្ធផល​នៃ​ការ​ចុះ​ពិនិត្យ មាន​ដូចជា

  • ១. ខ្សែបណ្តាញ ក្នុងផ្ទះ និងខ្សែពីប្រអប់កុងទ័រមកផ្ទះ ល្អ មិនមានចំណុចឆ្លង។

  • ២ .លទ្ឋផលនៃការផ្ទៀងផ្ទាត់កុងទ័រ គឺដើរត្រឹមត្រូវតាមស្តង់ដា លំអៀង 0.21%

  • ៣ . ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ របស់គាត់រួមមានម៉ាស៊ីនត្រជាក់កម្លាំង ១,៥សេះ ចំនួន​២​គ្រឿង ទូរ​ទឹកកក​ទំហំ ២ ជាន់ ចំនួន១គ្រឿង ឆ្នាំងដាំបាយ កង្ហារ២គ្រឿង ទូរទស្សន៍១គ្រឿង និង​អំពូល​មួយ​ចំនួន​ទៀត។ បន្ទាប់ពី​ក្រុម​ការងារ​យើង​ខ្ញុំ​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា កុងទ័រ​ដើរ​ត្រឹមត្រូវ និង ឧបករណ៍​ប្រើប្រាស់​នៅ​ផ្ទះ​គាត់​មាន​ដល់​ទៅ​ម៉ាស៊ីន​ត្រជាក់​ ១,៥សេះ ២គ្រឿង និង​ទូរ​ទឹកកក

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម